កំពូលកីឡាករប្រដាល់មិនដែលចាញ់ Floyd Mayweather និង កីឡាករ McGregor បានធ្វើសន្និសីទផ្លូវការមុនការប្រគួតចូលមកដល់កាលពីថ្ងៃអង្គារកន្លងទៅបានធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង។ កីឡាករទាំងពីរហាក់បង្ហាញការឌឺដងដាក់គ្នាខ្លាំងណាស់ ហើយ កីឡាករ McGregor ថែមទាំងបានឌឺឲ្យ Floyd ថាគេនឹងវាយកីឡាករអាមេរិកមិនដែលចាញ់រូបនេះឲ្យសន្លប់ថែមទៀតផង។ ចំណែកឯ Floyd ថ្លែទៅកាន់អ្នកគាំទ្រម្ចាស់ថាខ្លួន នឹងវាយ គេមិនចាញ់
ហើយគេនឹងនៅតែជាអ្នកខ្លាំងគ្មានគូផ្ទឹម។ កីឡាករទាំងពីរនឹងត្រូវជួបគ្នានៅថ្ងៃទី២៦ខែសីហាខាងមុខនេះនៅទីក្រុង Las Vegas រដ្ឋណេវ៉ាដា សហរដ្ឋអាមេរិក។ ចំណែកឯសំបុត្រចូលទស្សនាការប្រគួតនោះសម្រាប់កៅអីនៅជិតសង្វៀនប្រដាល់អាចមានតម្លៃរហូតដល់ជាង១ម៉ឺនដុល្លារអាមេរិកឯណោះ៕
Floyd និង McGregor ត្រឹមធ្វើសន្និសីទសារព័ត៌មានស្ទើរស៊ីសាច់ហុតឈាមគ្នា ចុះទម្រាំដល់ថ្ងៃប្រគួត?????
4/
5
Oleh
Unknown