ភាពយន្តនៅកម្ពុជាចាប់ផ្ដើមក្នុងទសវត្សរ៍ឆ្នាំ 1950
ខ្សែភាពយន្តជាច្រើនត្រូវបានដាក់បញ្ចាំងនៅក្នុងរោងភាពយន្តទូទាំងប្រទេសនៅខ្ទង់ទសវត្សរ៍ឆ្នាំ
1960 វាត្រូវបានគេចាត់ទុកថាជា "យុគសម័យមាសរបស់ភាពយន្តខ្មែរ" ។
មុនពេលការបាត់បង់វិស័យភាពយន្តនៅកម្ពុជាដោយរបបខ្មែរក្រហម ការប្រកួតប្រជែងពីវីដេអូនិងទូរទស្សន៍បានធ្វើឲ្យឧស្សាហកម្មភាពយន្តរបស់ប្រទេសកម្ពុជាតូចចង្អៀតមែនទែន។
ការកកើត
នៅដើមទសវត្សរ៍ឆ្នាំ 1920
ខ្សែភាពយន្តឯកសារត្រូវបានថតនៅកម្ពុជាដោយផលិតករបរទេស។
ដោយសារកត្តានេះនៅទសវត្សរ៍ឆ្នាំ 1930
ព្រះបាទនរោត្តមសីហនុមានបំណងធ្វើខ្សែភាពយន្តនិងជាសុបិនជាតារាមុនពេលបារាំងបានជ្រើសរើសព្រះអង្គជាស្ដេច។
សូម្បីតែបន្ទាប់ពីការជ្រើសរើសព្រះអង្គហើយ ក៏ទ្រង់នៅតែរក្សាទុកនៅក្នុងចិត្តនូវគំនិតនៃការសម្ដែង
និងដឹងនាំសម្តែង។ ខ្សែភាពយន្តជាលើកដំបូងនៅកម្ពុជាត្រូវបានគេផលិតនៅទសវត្សរ៍ឆ្នាំ
1950 ដោយផលិតករដែលបានសិក្សានៅបរទេស រួមមានលោក រឿម សុផុន, អៀវ បណ្ណាការ និង
ស៊ុន ប៊ុន លី។ក្នុងកំឡុងពេលនោះThe United States Information Service បានធ្វើវគ្គបណ្តុះបណ្តា
និងផ្តល់សម្ភារបរិក្ខាក្នុងវិស័យនេះ។
ជាលទ្ធផលខ្សែភាពយន្ដមួយបានលេចឡើងក្រោមចំណងជើងថា Footprints
of the Hunter ដែលត្រូវផលិតឡើងដោយមន្រ្តីយោធាកម្ពុជាក្រៅម៉ោងកាតព្វកិច្ច
ដោយការប្រើប្រាស់ឧបករណ៍អាមេរិក និងមានប្លង់វីដេអូនៃកុលសម្ព័ន្ធភ្នំកម្ពុជា។
ខ្សែភាពយន្តដំបូងរបស់លោក ស៊ុន
ប៊ុនលីមានចំណងជើងថា "ការពារព្រហ្មចារីស្រីទុគ៌ត" ។
លោកបានបង្កើតក្រុមហ៊ុនផលិតកម្មឯកជនដំបូងឈ្មោះ "ពន្លឺនាគព័ន្ធកម្ពុជា"។
ភាពជោគជ័យរបស់គាត់បានបំផុសគំនិតអ្នកដទៃទៀត ដូចជាលោក លី ប៊ុនយីម
ដើម្បីព្យាយាមបង្កើតស្នាដៃរបស់ខ្លួន។
យុគមាស
នៅក្នុងទសវត្សរ៍ឆ្នាំ 1960
មានផលិតកម្មជាច្រើនត្រូវបានចាប់ផ្តើម
ហើយរោងភាពយន្តជាច្រើនទៀតត្រូវបានកសាងឡើងនៅទូទាំងប្រទេស។ នេះគឺជា "យុគសម័យមាស"
នៃវិស័យភាពយន្តកម្ពុជា ខ្សែភាពយន្ដជាង 300ត្រូវបានផលិតឡើង។
សំបុត្រកុនមានតំលៃសមរម្យ ហើយខ្សែភាពយន្ដត្រូវបានផលិត
និងមានការពេញនិយមសម្រាប់ប្រជាជនគ្រប់ជាន់ថ្នាក់ក្នុងប្រទេសកម្ពុជា។
ប្រហែលពីរភាគបីនៃខ្សែភាពយន្តដែលបានចេញផ្សាយគឺជាប្រភេទរឿងបុរាណ។ ក្នុងចំណោមខ្សែភាពយន្តបុរាណក្នុងសម័យនោះរួមមានរឿង
លាហើយដួងតារា(Goodbye Duong Dara) និងពស់កេងកង (The Snake King's Wife)
ដោយលោកលឹមគុណតែ(Tee Lim Kun)។ ខ្សែភាពយន្តផ្សេងទៀតបានចេញផ្សាយដូចជារឿង
ក្រពើសារ៉ាវ៉ាន់(Crocodile Man) ពស់កេងកងវគ្គ២, ស្រីពស់ (Snake Girl) និងរឿង
កូនអើយ ម្តាយអាប(My Mother is Arb) ។
ខ្សែភាពយន្តទាំងនេះបានទទួលជោគជ័យទាំងនៅក្នុងប្រទេសកម្ពុជានិងនៅបរទេស។
ក្នុងអំឡុងពេលនៃការរើនចំរើនខ្លាំងរបស់ភាពយន្តខ្មែរ
ខ្សែភាពយន្តខ្មែរមួយចំនួនត្រូវបានចាក់បញ្ចាំងនៅក្រៅប្រទេស។
ក្នុងកំឡុងទសវត្សរ៍ឆ្នាំ 1970 ខ្សែភាពយន្តទាំងនោះត្រូវបានទទួលស្គាល់ជាលក្ខណៈអន្តរជាតិ។ រឿងពស់កេងកង បានវាយលុយ និងទទួលការពេញចិត្តយ៉ាងខ្លាំងនៅក្នុងប្រទេសថៃ។
ក្នុងកំឡុងទសវត្សរ៍ឆ្នាំ 1970 ខ្សែភាពយន្តទាំងនោះត្រូវបានទទួលស្គាល់ជាលក្ខណៈអន្តរជាតិ។ រឿងពស់កេងកង បានវាយលុយ និងទទួលការពេញចិត្តយ៉ាងខ្លាំងនៅក្នុងប្រទេសថៃ។
ផ្ទាំងផ្សព្វផ្សាយភាពយន្តនៅប្រទេសថៃ
ចំណែករឿង ក្រពើសារ៉ាវ៉ាន់
ត្រូវបានដាក់បញ្ចាំងដោយជោគជ័យយ៉ាងខ្លាំងនៅហុងកុងក្នុងឆ្នាំ1974។
ជោគជ័យទាំងនេះបានបើកផ្លូវឲ្យភាពយន្តខ្មែរដទៃទៀតត្រូវបានបញ្ចាំលើផ្ទាំងសំពត់សបរទេសដូចជារឿង
ពុទិសែន នាងកង្រី និង ស្រីពស់។ តារាក្នុងសម័យនោះរួមមាន វិជ្ជរ៉ា ដានី
ដែលបានសម្តែងរាប់រយរឿង ប៉ុន្តែបានបាត់បង់ជីវិតនៅក្នុងរបបខ្មែរក្រហម។
ផ្ទាំងផ្សព្វផ្សាយភាពយន្តនៅហុងកុង
តារាក្នុងរឿងពស់កេងកងគឺអ្នកស្រី ឌី
សាវ៉េត ដែលបានរត់គេចខ្លួនពីប្រទេសកម្ពុជាអំឡុងរបបខ្មែរក្រហមបានត្រលប់មកសម្តែងវីញ
និងបង្រៀននៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ តារាប្រុសនាំមុខគេនៃសម័យនោះគឺលោកជា យុទថន
(Chea Yuthon) និងភរិយារបស់លោកលោកស្រី សោម វណ្ណសុដានី (Saom Vansodany)
ជាតារាស្រីល្បីសម្តែងក្នុងរឿង ហុកសិបចិតសិប(Sixties and Seventies)។
កូនរបស់ពួកគាត់គឺលោក ថន ថារិទ្ធ ផលិតរឿងជីវប្រវត្តិ រឿងឈាមអាណាថា
រៀបរាប់អំពីការតស៊ូរបស់ក្រុមគ្រួសារក្នុងអំឡុងរបបខ្មែរក្រហម។ លោក គង់ សំអឿន និងលោក
វ៉ាន់ វណ្ណៈ គឺជាតារាសម្ដែងឈានមុខគេល្បីផ្សេងទៀតក្នុងសម័យនោះ។
ពួកគេត្រូវបានគេជឿថាបានស្លាប់នៅក្រោមរបបកុម្មុយនិស្តនោះដែរ។
អតីតព្រះមហាក្សត្រព្រះបាទនរោត្តមសីហនុ
ក៏បានផលិតខ្សែភាពយន្តជាច្រើនដែលទ្រង់ផ្ទាល់ជាអ្នកនិពន្ធ, ដឹកនាំនិងផលិតដោយខ្លួនឯង។
រឿងភាគច្រើនជាប្រភេទរឿងមនោសញ្ចេតនាស្នេហា។
ទ្រង់បានចេញផ្សាយភាពយន្តអប្សរាដំបូងនៅថ្ងៃទី 08 ខែសីហាឆ្នាំ 1966។
ទ្រង់បានផលិតខ្សែភាពយន្តចំនួនប្រាំបីទៀតក្នុងរយៈពេលបីឆ្នាំបន្ទាប់ដែលទ្រង់
ជាអ្នកផលិត, អ្នកដឹកនាំ, អ្នកនិពន្ធ និងតារាសម្តែង។
ខ្សែភាពយន្តផ្សេងទៀតរបស់ទ្រង់ក្នុងអំឡុងពេលនោះរួមមាន Ombre Sur Angkor (ឆ្នាំ
1967), Rose de Bokor, Crepuscule (Twilight) (ឆ្នាំ 1969) និងJoie
de vivre ។ ខ្សែភាពយន្តរបស់ទ្រង់ក្រោមចំណងជើងថា Spellbound Wood ត្រូវបានគេបញ្ចូលក្នុងមហោស្រពភាពយន្តអន្តរជាតិមូស្គូលើកទី
5 ក្នុងឆ្នាំ 1967។
ប្រវត្តិភាពយន្តនៅកម្ពុជា Cinema of Cambodia
4/
5
Oleh
christiancambodia
1 comments:
Tulis commentsMay I use some of this as references in my research? Thanks.
Reply