Wednesday, August 9, 2017

ផលវិបាកអ្វីខ្លះដែលនឹងកើតឡើងនៅពេលអ្នកកើតជំងឺក្រិនថ្លើម!!!

១) តើជំងឺក្រិនថ្លើមជាអ្វី?
ក្រិនថ្លើមគឺជាជំងឺមួយដែលធ្វើឲ្យមានការខូចខាតដល់ថ្លើម។ ថ្លើមជាសរីរាង្គដ៏ធំមួយនៅផ្នែកខាងលើ និងខាងស្តាំនៃពោះ។ការបំផ្លិចបំផ្លាញទៅលើថ្លើមអាចបណ្តាលឲ្យមានការហូរឈាមធ្ងន់ធ្ងរ, ការហើម និងមានបញ្ហាក្នុងការដកដង្ហើម។
២) តើជំងឺក្រិនថ្លើមមានរោគសញ្ញាអ្វីខ្លះ?
អ្នកជំងឺក្រិនថ្លើមមួយចំនួនពុំមានស្តែងចេញជារោគសញ្ញាអ្វីទេ។ ផ្ទុយទៅវិញអ្នកជំងឺមួយចំនួនទៀតអាចស្តែងចេញជារោគសញ្ញាដូចជា៖
- ទាចទឹក, ហើមជើង ឬក៏មានទឹកក្នុងស្រោមសួត
- មានអារម្មណ៍ណែនក្នុងពោះ
- ពិបាកក្នុងការដកដង្ហើម
- ត្រមោងចុងម្រាមដៃ ឬម្រាមជើង
- ស្នាមកន្ទួលក្រហមលើស្បែកដូចពីងពាង
- ឡើងលឿងលើស្បែក និងភ្នែក
- ការហូរឈាមធ្ងន់ធ្ងរដែលបណ្តាលមកពីការដាច់សរសៃឈាមនៅក្នុងបំពង់អាហារ
- ងាយហូរឈាម និងមានស្នាមជាំលើស្បែក
- វិបត្តិដំណេក (គេងមិនលក់ពេលយប់ ឬគេងពេលថ្ងៃច្រើនជ្រុល)
- វង្វេងស្មារតី ឬអាចបាត់បង់ស្មារតីភ្លាមៗ
- ងាយឆ្លងមេរោគ ដែលជាកត្តាមួយជំរុញឲ្យមានមហារីកថ្លើមកាន់តែខ្ពស់









៣) កត្តាសំខាន់ៗដែលបណ្តាលឲ្យកើតជំងឺក្រិនថ្លើម៖
- ពិសារគ្រឿងស្រវឹងច្រើន
- រលាកថ្លើមប្រភេទ បេ និងសេ
- ខ្លាញ់រុំថ្លើម
៤) ការកំណត់រោគវិនិច្ឆ័យ៖
- FibroScan(ហ្វីប្រូស្កេន) អាចប្រើជំនួសការច្រឹបសាច់ថ្លើម
- ការច្រឹបសាច់ថ្លើមទៅពិនិត្យ
- ធ្វើអេកូសាស្ត្រ ស៊ីធីស្កេន ឬMRI លើថ្លើម
- ការពិនិត្យឈាម
៥) ផលវិបាកនៃជំងឺក្រិនថ្លើមរួមមាន៖
- សរសៃឈាមរីកប៉ោងក្នុងបំពង់អាហារ ដែលអាចបណ្តាលអោយមានការធ្លាក់ឈាម (ក្អួតឈាម ឬលាមកមានព៌ណខ្មៅ)
- ទាចទឹក និងការបង្ករោគអោយមានការរលាកស្រោមពោះ
- ការកើនឡើងជាតិពុលក្នុងខួរក្បាល ស្តែងចេញជាការវង្វេង ជួនកាលអាចសន្លប់
- ការខ្សោយតំរងនោម(ការកើនឡើងនៃជាតិពុល(Creatinin) ក្នុងឈាម ឬការថយចុះនៃបរិមាណទឹកនោម)
- ផលប៉ះពាល់ទៅលើសួត និងបេះដូង(ពិបាកដកដង្ហើម ឈឺទ្រូងជាដើម)
- មហារីកថ្លើម
៦) វិធីបង្ការជំងឺក្រិនថ្លើម៖
- ជៀសវាងការពិសារគ្រឿងស្រវឹងច្រើន
- ពិភាក្សាជាមួយគ្រូពេទ្យមុននឹងប្រើប្រាស់ថ្នាំមួយចំនួន ( Ex. Paracetamol , Ibuprofen…)
- ចាក់វ៉ាក់សាំងការពារជំងឺរលាកថ្លើម A និងB ប្រសិនបើមិនទាន់មានការឆ្លងមេរោគ។
៧) ការព្យាបាល
ការព្យាបាលអាស្រ័យទៅលើមូលហេតុ ភាពធ្ងន់ធ្ងរ និងរោគសញ្ញាដែលអ្នកជំងឺមាន។
ក- ការព្យាបាលទៅលើមូលហេតុ៖
- ចំពោះការក្រិនថ្លើមដោយសារការផឹកស្រារ៉ាំរ៉ៃត្រូវតែបញ្ឈប់ការផឹកស្រា
- ចំពោះការក្រិនថ្លើមដោយសារការរលាកថ្លើមប្រភេទ បេ ឬសេ ត្រូវប្រើឱសថព្យាបាលប្រឆាំងនឹងមេរោគនោះ
ខ- ការកាត់បន្ថយគ្រោះថ្នាក់ដោយសារការដាច់សរសៃនៃបំពង់អហារ៖
- ការចងសរសៃឈាមដែលរីកប៉ោង ឬបែក តាមរយៈការឆ្លុះក្រពះ(Gastroscopy)
- ប្រើប្រាស់ថ្នាំ Beta Blockers ដើម្បីកាត់បន្ថយសំពាធឈាមក្នុងថ្លើម និងបន្ថយការហូរឈាម
គ- ការកាត់បន្ថយទាចទឹក៖
- ប្រើថ្នាំបញ្ចុះទឹកនោម
- ការបូមបង្ហូរទឹកចេញពីស្រោមពោះ
- TIPS
ឃ- ការព្យាបាល និងការពារការឆ្លងមេរោគ៖
- ប្រើប្រាស់ថ្នាំផ្សះនៅពេលមានការឆ្លងមេរោគ
- ចាក់វ៉ាក់សាំងការពារផ្តាសាយ ឬជំងឺមួយចំនួនទៀត
ង- ការព្យាបាលលើការវង្វេងស្មារតី៖
- ប្រើប្រាស់ថ្នាំបន្ទន់លាមក(Lactulose) ឬថ្នាំផ្សំមួយចំនួនទៀត
«ការពិនិត្យសុខភាពទៀងទាត់ និង ការធ្វើរោគវិនិច្ឆ័យទាន់ពេលវេលា គឺអនុញ្ញតឲ្យគ្រូពេទ្យជំនាញនៃមន្ទីរពេទ្យកាល់ម៉ែត អាចធ្វើការព្យាបាលបានទាន់ពេលប្រកបដោយប្រសិទ្ធភាពខ្ពស់ និងដើម្បីជៀសវាងរាល់ផលវិបាកធ្ងន់ធ្ងរនៃជំងឺ។»

Related Posts

ផលវិបាកអ្វីខ្លះដែលនឹងកើតឡើងនៅពេលអ្នកកើតជំងឺក្រិនថ្លើម!!!
4/ 5
Oleh

Subscribe via email

Like the post above? Please subscribe to the latest posts directly via email.