Friday, May 26, 2017

ច្បាប់ការងារសម្រាប់ស្រ្តីមានផ្ទៃពោះ


បើយោងទៅតាមច្បាប់ការងាររបស់ព្រះរាជាណាចក្រកម្ពុជាស្តីពីការងារសម្រាប់ស្រ្តីនៅក្នុងមាត្រា ១៨២ និង​១៨៣ បានចែងថា៖
​- មាត្រា ១៨២​ ៖
ក្នុងសហគ្រាសទាំងអស់ដែលមានរាប់ក្នុង មាត្រា១ នៃច្បាប់នេះ ស្រ្តីទាំងឡាយត្រូវមានសិទិ្ធឈប់ សម្រាកកៅសិបថ្ងៃ (បីខែ) ដើម្បីសំរាលកូន។

ក្រោយពីឈប់សំរាលកូនមកក្នុងរយៈពេលពីរខែដែលចូលធ្វើការ ត្រូវឲ្យស្រ្តីនោះធ្វើតែការណាស្រាលៗ។

ត្រូវហាមមិនឲ្យនិយោជក បញ្ឈប់ស្រ្តីសំរាលកូន នៅពេលឈប់ឆ្លងទន្លេ ឬនៅថ្ងៃណាមួយក្នុងពេលសំរាលកូននេះ ទោះដោយវិធីឲ្យដំណឹងមុនក៏ដោយ។

- មាត្រា ១៨៣៖

ក្នុងពេលដែលឈប់សំរាកដូចមានចែងក្នុងមាត្រាខាងលើនេះ ស្រ្តីមានសិទ្ធិត្រូវបានប្រាក់ឈ្នួលពាក់កណ្តាល គិតទាំងប្រាក់បន្ទាប់បន្សំផង ដោយនិយោជកបើកឲ្យ។

សម្រាប់បងប្អូនស្រ្តីដែលធ្វើការក្នុងក្រុមហ៊ុនឬគ្រឹះស្ថានមួយចំនួន តែងតែមានការពិបាកក្នុងការសម្រេចចិត្តថាតើគួរ ឈប់សម្រាក់មុនថ្ងៃសំរាលឬក៏ចាំរហូតទាល់តែដល់ថ្ងៃសំរាលតែម្តង។
សម្រាប់ស្ត្រីខ្លះគាត់ចាំរហូតទាល់តែដល់ថ្ងៃសំរាលតែម្តងទើបគាត់ឈប់ ពីព្រោះគាត់ចង់នៅសម្រាកឲ្យបានយូរជាមួយកូនបន្ទាប់ពីសំរាលរួច តែស្រ្តីខ្លះវិញគាត់ឈប់សម្រាកមុនថ្ងៃសំរាល មួយឬពីរសប្តាហ៍ដើម្បីត្រៀមខ្លួនក្នុងថ្ងៃសំរាលកូន។ យ៉ាងណាក៏ដោយវាស្ថិតនៅក្នុងការសម្រេចចិត្តរបស់អ្នក។

អត្ថប្រយោជន៍ខាងលើនេះ មិនត្រូវបានផ្តល់ជូនគ្រប់បុគ្គលិកស្រ្តីដែលមានផ្ទៃពោះនោះទេ។ ក្នុងមាត្រា ១៨៣ កថាខ័ណ្ឌចុះក្រោយបានបញ្ជាក់បន្ថែមថា "ការទទួលប្រាក់ឈ្នួលដូចមានចែងក្នុង កថាខ័ណ្ឌទី១ នែមាត្រានេះ នឹងឲ្យបានតែចំពោះស្រ្តីណាដែលធ្ចើការក្នុងសហគ្រាសបានយ៉ាងតិចមួយ ឆ្នាំរៀងមក"។

ទោះបីជាយ៉ាងណាក៏ដោយ ក៏ក្នុងច្បាប់ការងារមិនបានចែងករណីមួយចំនួនដែល ឧទាហរណ៍ដូចជាក្នុងច្បាប់បានចែងថា៖ ស្រ្តីដែលឈប់ដើម្បីសំរាលកូននឹងទទួលបានប្រាក់ឈ្នួលពាក់កណ្តាល។

សំនួរសួរថាចុះបើស្រ្តីនោះមកបំពេញការងារវិញមុនរយៈពេល៣ខែ រឺកៅសិបថ្ងៃវិញ តើក្រុមហ៊ុនគួរបើកប្រាក់ឲ្យស្រ្តីនោះយ៉ាងដូចម្តេច?

តាមការសើបសួរក្រុមហ៊ុនស្តង់ដារមួយចំនួនបានប្រាប់ឲ្យដឹងថា ក្រុមហ៊ុនពួកគាត់នឹងបើកប្រាក់ ១៥០% ដល់ស្រ្តីណាដែលបានមកបំពេញការងារមុនថ្ងៃកំណត់ក្នុងកំឡុងពេលឈប់សម្រាកសំរាលកូននេះ តែផ្តល់ជូនតែក្នុងករណីដែលក្រុមហ៊ុនស្នើឲ្យមកមុន។
ក៏មានក្រុមហ៊ុនខ្លះមិនបានបង់ប្រាក់បន្ថែមអ្វីដែល​ គឺបើកជូនតែចំនួនប្រាក់ឈ្នួលធម្មតាតែប៉ុណ្ណោះ។


ចុះចំណែកក្រុមហ៊ុនអ្នកវិញ?

Related Posts

ច្បាប់ការងារសម្រាប់ស្រ្តីមានផ្ទៃពោះ
4/ 5
Oleh

Subscribe via email

Like the post above? Please subscribe to the latest posts directly via email.