រដូវចូលឆ្នាំខ្មែរបានកន្លងផុតទៅជិតពីរខែមកហើយ
ប៉ុន្តែអ្វីដែលធ្វើឲ្យប្រជាជនខ្មែរចងចាំមិនភ្លេចនោះគឺអនុស្សាវរីយ៍រាប់មិនអស់ដែលពួកគាត់មានជាមួយក្រុមគ្រួសារមិត្តភក្តិនៅក្នុងអំឡុងពេលបុណ្យចូលឆ្នាំ។
មុនពេលបុណ្យចូលឆ្នាំមកដល់គ្រប់ផលិតកម្មចម្រងៀទាំងអស់សុទ្ធតែបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីផលិតបទចម្រៀងឲ្យផ្ទុះដើម្បីទទូលបានការគាំទ្រក្នុងអំឡុងបុណ្យចូលឆ្នាំជាពេលវេលាដ៏រីករាយនេះ
ហើយអ្វីដែលគេចាប់អារម្មណ៍បំផុតនោះគឺបទចម្រៀងរបស់ផលិតកម្មធំៗចំនួនបីគឺហង្សមាស សាន់ដេនិងផលិតកម្មថោន។
ផលិតកម្មហង្សមាសបានផលិតបទរាំអញ្ចេកៗដែលច្រៀងដោយកំពូលតារាចម្រៀងព្រាបសុវត្តិនិងកញ្ញាឧិកសុគន្ធកញ្ញា
ហើយនៅពេលបទនេះចេញភ្លាមធ្វើឲ្យប្រជាពលរដ្ឋជាច្រើនមានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយគិតថាបទនេះច្បាស់ជាផ្ទុះកក្រើកដូចបទញីកែងជើងរបស់លោកជីដេវីដមិនខានឡើយ។
ប៉ុន្តែផ្ទុយពីការគិតទុក ព្រោះនៅពេលដែលបទចម្រៀងរបស់តារាសាន់ដេកញ្ញាយូរីនិងលោក
Bmo
«ចាក់ទឹកដូង» ចេញមកភ្លាម ស្រាប់តែបទនេះផ្ទុះទទួលបានការគាំទ្រភ្លូកទឹកភ្លូកដីនៅគ្រប់ច្រលល្ហកមិនថាតាមទីជនបទ ស្រុកស្រែចម្ការ តាមទីក្រុងឬតំបន់ទេសចរធំៗនោះទេ
គ្រប់គ្នាតែងតែឮបទនេះគ្រប់កន្លែងទាំងអស់។ ទោះបីជាបទចាក់ទឹកដូងនេះត្រូវបានមតិមួយចំនួនរិះគន់ថាវាបានលួចចំលងពីថៃក្តីក៏សន្ទុះនៃការគាំទ្រមិនបានថមថយឡើយ។
បើយើងក្រឡេកមើលលើ Youtube គិតត្រឹមថ្ងៃទី ២៦ខែ
ឧសភាឆ្នាំ២០១៧នេះគេឃើញថាបទចាក់ទឹកដូងនេះមានអ្នកចូលមើលរហូតដល់ជិត១៧លានដងទៅហើយត្រឹមតែរយៈពេលជាងពីរខែប៉ុណ្ណោះ
មិនដែលមានបទចម្រៀងខ្មែរណាទទូលបានការចូលមើលច្រើនដល់ថ្នាក់នេះទេនាពេលកន្លងមក។ប្រើក្រឡេមើលបទរាំអញ្ចេកៗរបស់ព្រាបសុវត្តិនិងឧិកសុគន្ធកញ្ញាវិញបង្ហោះចូលក្នុង
Youtube
មុនបទចាក់ទឹកដូងរបស់កញ្ញាយូរីនិងលោកBmoផងប៉ុន្តែការចូលមើលនៅមិនទាន់បានដល់៦លានដងឡើយទេ។ នេះសបញ្ជាក់ឲ្យឃើញថាបទចាក់ទឹកដូងនេះពិតជាមិនធម្មតាមែនដែលអាចបំបែកកំណត់ត្រាបទមច្រៀងខ្មែរដែលមានគេចូលមើលច្រើនបំផុតក្នុងYoutubeក្នុងរយៈពេលដ៏ខ្លីបែបនេះ៕ NS
បទចាក់ទឹកដូងបំបែកកំណត់ត្រា
4/
5
Oleh
tverlengkh