Thursday, June 15, 2017

ស្តាយតុបតែងខ្លួនរបស់យុវតីបច្ចុប្បន្ន តើមួយណាជាស្តាយរបស់អ្នក?

សម្រស់ជាទ្រព្យសម្បត្តិពីធម្មជាតិដែលមនុស្សម្នាក់ៗទទួលបានដោយសំណាង និងមិនអាចកំណត់បានដោយខ្លួនឯង ឬដោយឪពុកម្តាយណាម្នាក់នោះឡើយ។ វាជាសំណាងរបស់អ្នក​ បើកើតមកមានរូបសម្រស់ស្រស់ស្អាត។​​ ថ្វីត្បិតសម្រស់ជាទ្រព្យពីធម្មជាតិក៏ពិតមែន តែក៏តំរូវឲ្យយើង ចេះថែរទំា និងតុបតែងបន្ថែមដើម្បីឲ្យវាកាន់តែមានភាពទាក់ទាញ និងលេចធ្លោជាងអ្នកដទៃ។
សម្រាប់អ្នកនិយមចូលចិត្តលេងខ្លួនតាំងតែពីដើម ប្រាកដជាមិនពិបាកក្នុងការបញ្ចេញស្តាយដែលខ្លួនស្រឡាញ់ចូលចិត្តនោះទេ តែសម្រាប់យុវតីមួយចំនួនដែលធ្លាប់ធ្វើខ្លួនសាមញ្ញៗ​​​ ហើយចង់កែប្រែមកបែបលូយឆាយជាងធម្មតានោះ ពិតជាពិបាកបន្តិច។​

ដោយសារមិនទម្លាប់ ការផ្លាស់ប្តូរស្តាយជាលើកដំបូង នឹងធ្វើឲ្យពួកគេមានអារម្មណ៍ថាអៀន ដោយមិនទម្លាប់ស្លៀកពាក់ ឬតែងខ្លួនបែបនោះ។ មានយុវតីខ្លះធ្លាប់តែស្លៀកពាក់សំលៀកបំពាក់ធម្មតាៗ តែនៅពេលទិញមួយថ្មីមកពាក់ មិនទាំងចង់ហានពាក់ផង ទោះបីជាដឹងថាខ្លួនស្លៀកពាក់ទៅស្អាត​ តែខ្លាចគេបង្អាប់ចេះចុះ ក៏ទុកវាតែក្នុងទូរហូតឲ្យវាហួសសម័យបន្តិចក៏មាន។
ម៉ូតសំលៀកបំពាក់ និងការតុបតែងខ្លូនតែងតែផ្លាស់ប្តូរការនិយមទៅតាមសម័យកាលនីមួយៗ។ ស្តែងដូចជាកាលពីខ្ទង់ឆ្នាំ ៨០ បុរសៗចូលចិត្តពាក់អាវចំហលេវ ស្លៀកខោជើងប៉ាត់​ ទុកសក់អ៊យពេញក្បាល។ ស្រ្តីៗចូលចិត្តស្លៀកខោរឹបៗលើកដល់ចុងដង្ហើម​​ សក់អ៊ុតកូរ៉េត្រឹមករ។ កន្លងមកទៀតប្រុសៗស្លៀកខោភ្លីជើងត្រង់ ពាក់អាវរលុងៗ សក់ពុះកណ្តាល។ ស្រីៗចាប់ផ្តើមចូលចិត្តសក់អ៊ុតត្រង់ ពាក់ក្រវិលធំៗ ស្លៀកខោគូទខ្លី...។ កន្លងបាន១០ឆ្នាំ ២០ឆ្នាំស្តាយទាំងនោះវិញចុះវិលឡើងដដែលៗ។
បច្ចុប្បន្នមានយុវតីជាច្រើនតុបតែងខ្លួនមិនចាញ់តារាៗនោះទេ។ អាចនិយាយបានថាតារាខ្លះសុំខ្មាសក៏មាន។ ស្តាយដែលកំពុងពេញនិយមធំៗបច្ចុប្បន្នរួមមាន៖
-​ ស្តាយស្លៀកវែងៗជិតៗបែបស៊ីវីល័យ:​ ស្រ្តីនិងយុវតីមួយចំនួនចូលចិត្តភាពស៊ីវីល័យបែបស្លៀកជិតៗ ឬវែងតែមានមន្តសេ្នហ៍ក៏មិនធម្មតានោះដែរ។ ស្តាយនេះបុរសជាច្រើនប្រាថ្នាឲ្យនារីរបស់ខ្លួន ស្លៀកនិងតុបតែង ព្រោះវាមើលទៅមានមន្តសេ្នហ៍ ថ្លៃថ្នូរ ពិសេសគឺមិនចង់ចែកសាច់ខ្ចីណាមួយរបស់នាងឲ្យអ្នកណាមើលនោះទេ។ និយាយរួមមើលរបស់គេបាន តែហាមគេមើលរបស់យើង។ ដូច្នេះហើយបានជាបុរសៗមិនដែលដាក់ភ្នែកទេនៅពេលដែលឃើញនារីណាស្លៀកខ្លី។ តែដល់ពេលដៃគួរនិយាយថាបងចូលចិត្តមើលគេចឹងអូនក៏ចង់ស្លៀកខ្លីដែរ ដើម្បីកុំឲ្យបងឯងមើលគេ។ ចម្លើយប្រាកដជាមិនសូវឯកភាពនោះទេ។








-​ ស្តាយស្លៀកខ្លី:​ ស្តាយនេះទាមទារឲ្យនារីៗបញ្ចេញសាច់ខ្លះ ដើម្បីភាពទាក់ទាញ និងបង្អួតរបស់ល្អ កន្លែងល្អដែលនាងជឿថាជាមន្តសេ្នហ៍របស់នាង។ បុរសៗ៩៩%ចូលចិត្តស្តាយនេះ សល់១%ទៀតគឺសម្រាប់បុរសៗដែលពិការភ្នែក។ ពួកគេចូលចិត្តស្តាយនេះជាងនារីៗផ្ទាល់ទៅទៀតដោយវាអាចជួយឲ្យពួកគេមើលឃើញពិភពលោកនេះកាន់តែមានភាពស្រស់ស្អាតនិងមានន័យ​ តែមិនប្រាកដថាគាត់ចង់ឲ្យនារីកំណាន់របស់ខ្លួនតុបតែងខ្លួនតាមស្តាយនេះនោះឡើយ។


















ចុះចំណែកមិត្តនារីវិញ ចូលចិត្តស្តាយមួយណា?
ចុះបុរសៗវិញស្តាយមួយណា ដែលអ្នកគិតថាទាក់ទាញបំផុត?

កំរងរូបភាពស្តាយដទៃទៀត













Related Posts

ស្តាយតុបតែងខ្លួនរបស់យុវតីបច្ចុប្បន្ន តើមួយណាជាស្តាយរបស់អ្នក?
4/ 5
Oleh

Subscribe via email

Like the post above? Please subscribe to the latest posts directly via email.