ការខ្វល់ខ្វាយពីសុខទុក្ខកូននោះវាជាធម្មជាតិរបស់ឪពុកម្តាយគ្រប់រូប។ គ្រាន់តែខ្វល់ខ្វាយព្រួយបារម្ភអំពីសុខទុក្ខនោះមិនទាន់គ្រប់គ្រាន់ឡើយ ឪពុកម្តាយគ្រប់រូបគួរព្យាយាមស្វែងយល់ឲ្យបានច្បាស់អំពីអាការ:រោគនានា និងវិធីបង្ការទប់ស្តាត់ ការថែទាំ ដើម្បីជៀងវាងរាល់ហេតុការណ៍អាក្រក់ណាមួយដែលអាចកើតឡើងចំពោះកូនៗជាទីស្រឡាញ់របស់លោកអ្នក។
ដើម្បីចូលរួមជាចំណែកក្នុងការផ្សព្វផ្សាយ និងកាត់បន្ថយនូវអត្រាកុមារដែលរងគ្រោះដោយជំងឺគ្រុនឈាម និងជាចំណេះដឹងដល់មាតាបិតាផងនោះថ្ងៃនេះ ធ្វើលេង សូមលើកយកអត្ថបទផ្សព្វផ្សាយរបស់លោក វេជ្ជបណ្ឌិត ប៉ែន កក្តដា ឯកទេសរោគកុមារ និងទារកធ្វេីរការនៅមន្ទីរពេទ្យកុមារជាតិមកផ្សព្វផ្សាយបន្តដូចខាងក្រោម៖

ជំងឺគ្រុនឈាម:
ជំងឺគ្រុនឈាម បង្ករឡេីងតាមរយ:មូសខ្លាញីខាំអ្នកជំងឺហេីយមកខាំយេីង។ មូសខ្លានេះច្រេីនខាំចន្លោះពីព្រលឹម ទល់ព្រលប់។ វារស់នៅក្នុងផ្ទះទីកន្លែងណាដែលមានទឹកថ្លាហេីយមិនហូរ ជាពិសេស ទឹកកល់ទូរចាន សំបកកប៉ុង សំបកកង់ឡាន។ វាអាចហោះទៅចំលងដល់់មជ្ឈដ្ឋាននៅជំុវិញវា 500m។
រោគសញ្ញាសំខាន់: កុមារក្តៅខ្លួនខ្លាំង ភ្លាមៗ 39-40C ទោះបីប្រេីថ្នាំបញ្ចុះកំដៅយ៉ាងណាក៏មិនបាត់ដែរ។ លេីសពីនោះកុមារមានមុខក្រហម ឈឺសន្លាក់ដៃជេីង ចុកក្នុងគ្រាប់ភ្នែក ស្រៀវស្រាញ ឈឺពោះ។ បន្ទាប់ពីក្តៅខ្លួនខ្លាំងបែបនេះ 3-4ថ្ងៃ អាចដល់ 7ថកងៃ កុមារត្រជាក់ខ្លួន ដែលជាដំណាក់កាលភ័យព្រួយ កុមារចាប់ផ្តេីមសន្លឹម នឹងចាប់ផ្តេីមមានការហូរឈាមតាមជេីងធ្មេញ មានស្នាមជាំនៅលេីដៃជេីង ជាពិសេសកន្លែងចាក់ថ្នាំ ឬបូមឈាម។ កុមារអាចស្លាប់ក្នុងដំណាក់កាលនេះ។
វាមិនមានថ្នាំសំរាប់ព្យាបាលនោះទេ។ គួរប្រេីថ្នាំបញ្ចុះកំដៅ 4-6ម៉/ម្តង និងគួរទៅជួបពេទ្យដេីម្បីព្យាបាល។ វាក់សាំងការពារជំងឺនេះមានហេីយ និងមិនទាន់សំរចអោយប្រេីប្រាស់នៅឡេីយទេ។ គេអាចចាក់ចាំពីអាយុ 9ឆ្នាំ និងចំនួន 3ដង។
វិធីបញ្ចុះកំដៅកុមារ
ក្នុងករណីដែលកូនៗលោកអ្នកកើតជំងឺគ្រុនឈាមហើយឬក៏មិនទាន់កើតនៅឡើយ មាតាបិតាគួរយល់ដឹងអំពីវិធីបញ្ចុះកំដៅកុមារក្នុងកំឡុងពេលក្តៅខ្លួនដោយសារជំអឺគ្រុនឈាម។ ឆ្លើយតបនឹងបញ្ហានេះលោក សាស្ត្រាចារ្យ Sophal Ung ប្រធានផ្នែកអាគារ I (ជំងឺគ្រុនឈាម) នៅមន្ទីរពេទ្យកុមារជាតិបាន ផ្សព្វផ្សាយលើគណនេយ្យFacebookរបស់លោក នឹងត្រូវបានចែកចាយបន្តដោយលោក វេជ្ជបណ្ឌិត ប៉ែន កក្តដា ដែលមានខ្លឺមសារដូចខាងក្រោម៖
ប្រភព៖ វេជ្ជ. ប៉ែន កក្តដា ឯកទេសរោគកុមារ និងទារកធ្វេីរការនៅមន្ទីរពេទ្យកុមារជាតិ

រោគសញ្ញាជំងឺគ្រុនឈាម និងវិធីបញ្ចុះកំដៅកុមារ
4/
5
Oleh
tverlengkh