Friday, June 23, 2017

សួនច្បារផ្ទះពែកមី ស្រស់ស្អាតខ្លាំង

តារាកប្លែងដ៏ល្បីល្បាញលោកពែកមីដែលមានស្រុកកំណើតទៅខេត្តស្វាយរៀងនោះ ពេលនេះ
កំពុងសាងសង់ផ្ទះដ៏ធំស្កឹមស្កៃជួនឪពុកម្តាយរបស់លោក។ តាមអ្វីដែលលោក​ពែកមីបង្ហោះ​ក្នុងហ្វេសប៊ុកប៉ុន្មាននាទីមុននេះគេហាក់ដឹងថាឪពុកម្តាយរបស់លោកស្រលាញ់ផ្ទះដែលមានសួនច្បារ
ដ៏ស្រស់ស្អាត។ នៅក្នុងហ្វេសប៊ុកលោកពែកមីបានសរសេរថា៖«ក្តីស្រម៉ៃរបស់ឳពុកម្តាយខ្ញុំ ជិតបានសំរាច់ហើយ ខ្ញុំកំពង់តែធ្វើរហូតបានដូចប្រាថ្នាគាត់»។ តាមរយៈសារនេះបានបង្ហាញ​ថាលោកពែកមីពិតជាកូនប្រុសកត្តញ្ញូខ្លាំងណាស់ លោកសងគុណអ្នកមានគុណតាម​អ្វីដែលពួកគាត់ប្រាថ្នា។​ចាំមើលពេលផ្ទះនោះពេលសាងសង់រួចរាល់ច្បាស់ជាស្អាត
ខ្លាំង​ជាក់ជាមិនខាន ព្រោះលោកពែកមីធ្លាប់មានបទពិសោធន៍ផ្នែកសាងសង់នេះស្រាប់ អញ្ចឹងលោកច្បាស់ជារចនាឲ្យបានស្អាតវិចត្រជាក់ជាមិនខាន៕





 

Related Posts

សួនច្បារផ្ទះពែកមី ស្រស់ស្អាតខ្លាំង
4/ 5
Oleh

Subscribe via email

Like the post above? Please subscribe to the latest posts directly via email.