ជឿឬមិនជឿថាពិតជាមានក្បួនក្នុងការលេងឆ្នោតឲ្យឈ្នះគ្រប់ពេល។ បើយើងក្រលេកទៅមើលក្នុងសង្គមខ្មែរបច្ចុប្បន្នមានអ្នកលេងឆ្នោតមិនតិចនោះទេ។ ខ្លះបន់ឲ្យតែយប់នឹងឆាប់បានយល់សប្តិកាត់យកលេខឆ្នោត ខ្លះឲ្យតែឮថាមានអ្នកធំណាស្លាប់ដឹងថាជាឳកាសរបស់ពួកគាត់ក្នុងការបូកដកគុណចែកយកអាយុមកចាក់ ខ្លះទៀតជួបស្អីចំលែកឃើញអ្វីមួយសុទ្ធតែអាចកាត់យកលេខមកចាក់បានទាំងអស់។ បើនិយាយពីលុយចាក់ឬទិញសន្លឹកឆ្នោតវិញគឺមានមិនខ្វះ សុខចិត្តអត់បាយព្រឹកក៏បានឲ្យតែបានចាក់បានផ្សងសំណាង។ ក៏មានអ្នកលេងខ្លះទៀតកូនសុំលុយ៥០០០រៀលមិនចង់ឲ្យផង តែបើចាក់ឆ្នោតរាប់ម៉ឺនគ្មានបញ្ហា។ កត្តាទាំងនេះហើយបានជំរុញដល់អ្នកវិនិយោគជាច្រើនមកបើកក្រុមហ៊ុនឆ្នោតស្កេកស្កះដើម្បីកើបយកលុយដ៏មហាសាលពីដែនដីសុវណ្ណភូមិនេះ។ ដូច្នេះគ្រប់អ្នកលេងឆ្នោតទាំងអស់សុទ្ធតែចង់ដឹងពីក្បួនលេងឆ្នោតឈ្នះៗដែលយើងនឹងប្រាប់ដោយមិនលាកលៀមអ្វីទាំងអស់នូវក្បួនជាបន្តបន្ទាប់យ៉ាងលំអិតខាងក្រោមនេះ ធានាថាបន្ទាប់ពីអនុវត្តរួចលោកអ្នក នឹងសល់លុយក្នុងហោបាវ ឬកាបូកលុយច្រើនជាងមុន។
អានដល់ចំនុចនេះប្រហែលជាមិត្តអ្នកអានខ្លះចាប់ផ្តើមឆ្ងល់ថា បើពូកែដឹងច្បាស់ចឹង មិនអនុវត្តលេងខ្លួនឯងទៅ? ចម្លើយគឺថា មានអ្នកអនុវត្តតាមក្បួននេះហើយៗពិតជាមានប្រសិទ្ធភាពនិងឈ្នះពិតប្រាកដមែន។ ដូច្នេះបានជាយើងខ្ញុំយកក្បួននេះមកចែកចាយបន្តដើម្បីធ្វើឲ្យម្ចាស់ក្រុមហ៊ុនឆ្នោតទាំងអស់ដួលប៉ះជើងឲ្យអស់ពីស្រុកខ្មែរ។
តាមពិតទៅក្បួនក្នុងការលេងឆ្នោតឲ្យឈ្នះគ្រប់ពេលគឺងាយដូចបកចេក អ្នកមិនចេះប្រូបាប លេខនពន្វក៏អាចយល់បាន គ្រាន់តែអ្នកលេងភាគច្រើនមិនជឿ ហើយចេះតែរឹងចចេសជំនះមិនអនុវត្តតាមក្បួននេះ។ ដើម្បី "ឈ្នះឆ្នោតគ្រប់ពេល"នោះ យុទ្ធសាស្រ្តដែលល្អបំផុតគឺការមិនលេង ឬឈប់លេងឆ្នោតតែម្តង។ ប្រហែលមានអ្នកលេងឆ្នោតខ្លះចាប់ផ្តើមចុចត្រឡប់ក្រោយឬបិទឈប់អានអត្ថបទនេះបន្ត ប៉ុន្តែមុនពេលដែលអ្នកចុចប៊ូតុងត្រឡប់ឬបិទវិញ សូមអានបន្តពីរបីកថាខណ្ឌទៀតសិន។
ការឈ្នះឆ្នោតគឺជាក្តីសុបិន្តរបស់អ្នកដែលចង់ក្លាយជាអ្នកមានឆាប់ តែវាមិនមែនជាវិធីដ៏ត្រឹមត្រូវដើម្បីធ្វើឲ្យអ្នករហ័សមាននោះទេ។ ជាការពិតការលេងឆ្នោតវាមិនខុសគ្នាពីការលេងល្បែងនៅកាស៊ីណូនោះទេ។ មានតែមនុស្សមួយក្តាប់តូចប៉ុណ្ណោះដែលក្លាយជាអ្នកឈ្នះ បើធៀបទៅនឹងអ្នកចាញ់រាប់លាននាក់ ហើយអ្នកដែលឈ្នះគ្រប់ពេលមិនដែលស្គាល់ពាក្យថាចាញ់នោះ គឺមានតែមេឆ្នោត និងក្រុមហ៊ុនឆ្នោតតែប៉ុណ្ណោះ។ ប្រសិនបើអ្នកចង់ក្លាយជាអ្នកមាននិងមានប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់នៅក្នុងគណនេយ្យធនាគារ ស្របជាមួយនឹងក្តីប្រាថ្នារស់នៅក្នុងជីវភាពបរិបូរណ៍យូរហៀរនោះ ការលេងឆ្នោតវាមិនអាចជួយឲ្យសុបិនអ្នកក្លាយជាការពិតនោះទេ!
អ្នកណាក៏ដឹងពីក្បួននេះដែរ តែគ្រាន់តែមិនចង់គិត និងអនុវត្តវា ខ្ញុំជឿថាអត្ថបទនេះមិនអាចផ្លាស់ប្តូរគំនិតអ្នកចង់ផ្សងសំណាងនោះទេ ព្រោះពួកគាត់ខ្លះធ្លាប់ត្រូវឆ្នោត បានស៊ីចាយនិងដោះទាល់ពេលខ្លះដោយសារឆ្នោតនេះឯង តែសំនួរសួរថាលុយដែលឈ្នះមួយគ្រានោះ ឬយូរៗឈ្នះម្តង អាចកាត់កងរួចលុយដែលធ្លាប់ចាញ់រាប់ភ្លេចនោះទេ?
ក្នុងខណ:ដែលយើងមិនអាចផ្លាស់ប្តូរការគិតនេះ រដ្ឋាភិបាលគួរឆក់យកឳកាសនេះទាញយកចំនូលបន្ថែម ដោយបិទឆ្នោតឯកជននិងក្រុមហ៊ុនឆ្នោតឲ្យអស់ ហើយបើកឆ្នោតរដ្ឋវិញ។ ប្រហែលជាការចាញ់លុយរបស់ប្រជាពលរដ្ឋ ក្លាយជាចំនូលបន្ថែមចូលរដ្ឋដែលមានតម្លៃនិងអត្ថប្រយោជន៍ជាជាងការចាញ់ឆ្នោតក្រុមហ៊ុនឯកជន ឬបុគ្គលទាំងនោះ៕
អត្តបទ៖ ពេជ្រ សុជាតិ

យុទ្ធសាស្រ្តធ្វើដូចម្តេចដើម្បីឈ្នះឆ្នោត ចាក់១០ដងឲ្យឈ្នះបាន ៩ដង
4/
5
Oleh
tverlengkh