Ariya Jutanugarn កំពូលកីឡាការិនីវាយកូនគោលរបស់ថៃបានក្លាយជាកីឡាការិនីវាយកូនគោលថៃដំបូងគេបង្អស់ដែលជាប់ ចំណាត់ថ្នាក់លេខ១ពិភពលោក បន្ទាប់ពីបានគ្រងជើងឯកក្នុងកម្មវិធី Manulife LPGA Classic នៅប្រទេសកាណាដាកាលពីថ្ងៃទី១១ខែមិថុនាកន្លងទៅថ្មីៗនេះ។ Ariya Jutanugarn បានទំលាក់កីឡាការិនី មកពីប្រទេសញូវហ្សែឡែន Lydia Ko ដែលកាន់ចំណាត់ថ្នាក់កំពូលនេះ អស់រយៈពេល៨៥សប្តាហ៍មកហើយនោះ។ Ariya Jutanugarn បានថ្លែងបន្ទាប់ពីបានក្លាយជាកីឡាការិនីវាយកូនគោលលេខមួយពិភពលោកថា៖«ខ្ញុំចង់ប្រាប់ពិភពលោកទាំងមូលថាប្រជាជនថៃក៏អាចធ្វើបានដែរ»។ សូមបញ្ជាក់ថាកាលពីឆ្នាំ២០១៦កន្លងទៅ Ariya Jutanugarn បានឈ្នះពានវាយកូនគោលចំនួន៥កម្មវិធី ផ្សេងៗគ្នានឹងលោតពីចំណាត់ថ្នាក់លេខ៦២មកកាន់តំណែងលេខ១ពិភពលោក។ ទើបតែអាយុ២១ឆ្នាំប៉ុន្តែយុវតីថៃរូបនេះបានក្លាយជា
កីឡាការិនីលេខមួយលើលោកផ្នែកវាយកូនគោលពិតជាមិនធម្មតាទេ ហើយក្នុងមួយឆ្នាំៗនាងរក
ប្រាក់បានរាប់លានដុល្លារពីអាជីពវាយកូនគោលនេះ៕
កីឡាការិនីលេខមួយលើលោកផ្នែកវាយកូនគោលពិតជាមិនធម្មតាទេ ហើយក្នុងមួយឆ្នាំៗនាងរក
ប្រាក់បានរាប់លានដុល្លារពីអាជីពវាយកូនគោលនេះ៕
Ariya Jutanugarn យុវតីថៃអាយុទើប២១ឆ្នាំក្លាយជាកីឡាការីនីវាយកូនគោលលេខមួយលើលោក
4/
5
Oleh
Unknown