របៀបធ្វើ
- ត្រូវជ្រើសរើសពោតដែលមានផ្លែខ្ចីល្មម កុំខ្ចីពេក កុំឲ្យចាស់ពេក
- ដំបូងត្រូវយកពោតមកបកសំបកចាស់ៗចោលទុកសំបកខាងក្នុងប្រហែលពីរទៅបីស្រទាប់។
- ដុតធ្យូងឲ្យក្តៅល្មមរួចយកពោតទៅអាំង បន្ថយភ្លើងដើម្បីកុំឲ្យភ្លើងក្តៅពេក
- ពេលពោតឆ្អិនល្មមហើយត្រូវបកសំបកចេញឲ្យអស់រួចហើយយកពោតទៅជ្រលក់នឹងទឹកជ្រលក់ដែលយើងបានផ្សំគ្រឿងទុកជាស្រេច។
- ជ្រលក់ពោតក្នុងទឹកជ្រលក់ឲ្យបានពី៤ទៅ៥ដងដើម្បីឲ្យចូលជាតិនឹងបន្តអាំងក្នុងភ្លើងក្តៅតិចៗ។
របៀបធ្វើទឹកជ្រលក់សម្រាប់អាំពោត
-ដាំទឹកប្រមាណកន្លះលីត្រឬតាមចំនួនពោតដែលយើងអាំង។
- ទុកទឹកឲ្យត្រជាក់ល្មមរួចដាក់អំបិលស្ករសនិងប៊ីចេងតាមចំណូលចិត្ត។
ប៉ុន្តែកុំភ្លេចបន្ថែមខ្ទិះដូងនិងស្លឹកខ្ទឹមទៅក្នុងទឹកជ្រលក់នោះដើម្បីឲ្យពោតមានរស់ជាតិកាន់តែឆ្ងាញ់៕
របៀបអាំងពោតឲ្យឆ្ងាញ់
4/
5
Oleh
Unknown