ប្រវត្តិភាពយន្តនៅកម្ពុជា Cinema of Cambodia
Cambodia Movie History of Cambodia Film Knowledge ចំណេះដឹងផ្សេងៗ
ភាពយន្តនៅកម្ពុជាចាប់ផ្ដើមក្នុងទសវត្សរ៍ឆ្នាំ 1950
ខ្សែភាពយន្តជាច្រើនត្រូវបានដាក់បញ្ចាំងនៅក្នុងរោងភាពយន្តទូទាំងប្រទេសនៅខ្ទង់ទសវត្សរ៍ឆ្នាំ
1960 វាត្រូវបានគេចាត់ទុកថាជា "យុគសម័យមាសរបស់ភាពយន្តខ្មែរ" ។
មុនពេលការបាត់បង់វិស័យភាពយន្តនៅកម្ពុជាដោយរបបខ្មែរក្រហម ការប្រកួតប្រជែងពីវីដេអូនិងទូរទស្សន៍បានធ្វើឲ្យឧស្សាហកម្មភាពយន្តរបស់ប្រទេសកម្ពុជាតូចចង្អៀតមែនទែន។
ការកកើត
នៅដើមទសវត្សរ៍ឆ្នាំ 1920
ខ្សែភាពយន្តឯកសារត្រូវបានថតនៅកម្ពុជាដោយផលិតករបរទេស។
ដោយសារកត្តានេះនៅទសវត្សរ៍ឆ្នាំ 1930
ព្រះបាទនរោត្តមសីហនុមានបំណងធ្វើខ្សែភាពយន្តនិងជាសុបិនជាតារាមុនពេលបារាំងបានជ្រើសរើសព្រះអង្គជាស្ដេច។
សូម្បីតែបន្ទាប់ពីការជ្រើសរើសព្រះអង្គហើយ ក៏ទ្រង់នៅតែរក្សាទុកនៅក្នុងចិត្តនូវគំនិតនៃការសម្ដែង
និងដឹងនាំសម្តែង។ ខ្សែភាពយន្តជាលើកដំបូងនៅកម្ពុជាត្រូវបានគេផលិតនៅទសវត្សរ៍ឆ្នាំ
1950 ដោយផលិតករដែលបានសិក្សានៅបរទេស រួមមានលោក រឿម សុផុន, អៀវ បណ្ណាការ និង
ស៊ុន ប៊ុន លី។ក្នុងកំឡុងពេលនោះThe United States Information Service បានធ្វើវគ្គបណ្តុះបណ្តា
និងផ្តល់សម្ភារបរិក្ខាក្នុងវិស័យនេះ។
ជាលទ្ធផលខ្សែភាពយន្ដមួយបានលេចឡើងក្រោមចំណងជើងថា Footprints
of the Hunter ដែលត្រូវផលិតឡើងដោយមន្រ្តីយោធាកម្ពុជាក្រៅម៉ោងកាតព្វកិច្ច
ដោយការប្រើប្រាស់ឧបករណ៍អាមេរិក និងមានប្លង់វីដេអូនៃកុលសម្ព័ន្ធភ្នំកម្ពុជា។
ខ្សែភាពយន្តដំបូងរបស់លោក ស៊ុន
ប៊ុនលីមានចំណងជើងថា "ការពារព្រហ្មចារីស្រីទុគ៌ត" ។
លោកបានបង្កើតក្រុមហ៊ុនផលិតកម្មឯកជនដំបូងឈ្មោះ "ពន្លឺនាគព័ន្ធកម្ពុជា"។
ភាពជោគជ័យរបស់គាត់បានបំផុសគំនិតអ្នកដទៃទៀត ដូចជាលោក លី ប៊ុនយីម
ដើម្បីព្យាយាមបង្កើតស្នាដៃរបស់ខ្លួន។
យុគមាស
នៅក្នុងទសវត្សរ៍ឆ្នាំ 1960
មានផលិតកម្មជាច្រើនត្រូវបានចាប់ផ្តើម
ហើយរោងភាពយន្តជាច្រើនទៀតត្រូវបានកសាងឡើងនៅទូទាំងប្រទេស។ នេះគឺជា "យុគសម័យមាស"
នៃវិស័យភាពយន្តកម្ពុជា ខ្សែភាពយន្ដជាង 300ត្រូវបានផលិតឡើង។
សំបុត្រកុនមានតំលៃសមរម្យ ហើយខ្សែភាពយន្ដត្រូវបានផលិត
និងមានការពេញនិយមសម្រាប់ប្រជាជនគ្រប់ជាន់ថ្នាក់ក្នុងប្រទេសកម្ពុជា។
ប្រហែលពីរភាគបីនៃខ្សែភាពយន្តដែលបានចេញផ្សាយគឺជាប្រភេទរឿងបុរាណ។ ក្នុងចំណោមខ្សែភាពយន្តបុរាណក្នុងសម័យនោះរួមមានរឿង
លាហើយដួងតារា(Goodbye Duong Dara) និងពស់កេងកង (The Snake King's Wife)
ដោយលោកលឹមគុណតែ(Tee Lim Kun)។ ខ្សែភាពយន្តផ្សេងទៀតបានចេញផ្សាយដូចជារឿង
ក្រពើសារ៉ាវ៉ាន់(Crocodile Man) ពស់កេងកងវគ្គ២, ស្រីពស់ (Snake Girl) និងរឿង
កូនអើយ ម្តាយអាប(My Mother is Arb) ។
ខ្សែភាពយន្តទាំងនេះបានទទួលជោគជ័យទាំងនៅក្នុងប្រទេសកម្ពុជានិងនៅបរទេស។
ក្នុងអំឡុងពេលនៃការរើនចំរើនខ្លាំងរបស់ភាពយន្តខ្មែរ
ខ្សែភាពយន្តខ្មែរមួយចំនួនត្រូវបានចាក់បញ្ចាំងនៅក្រៅប្រទេស។


