វគ្គទី១៖ ការឈប់សំរាកថ្ងៃបុណ្យសាធារណៈដោយមានប្រាក់ឈ្នួល
ក្រសួងទទួលបន្ទុកវិស័យការងារចេញប្រកាសរៀងរាល់ឆ្នាំ ដើម្បីកំណត់ថ្ងៃឈប់បុណ្យដែលមានប្រាក់ឈ្នួលនៅប្រទេសកម្ពុជា។
បើសិនជាថ្ងៃបុណ្យប៉ះចំថ្ងៃអាទិត្យ កម្មករនិយោជិតអាចឈប់សំរាកនៅថ្ងៃច័ន្ទបន្ទាប់។ ការឈប់សំរាកនៅថ្ងៃបុណ្យមិនប៉ះពាល់ដល់រយៈពេលនៃសេវាកម្ម ( អតីតភាព/Seniority ) ឬការកាត់បន្ថយថ្ងៃឈប់សំរាកប្រចាំឆ្នាំ(Annual Leave) ដោយមានប្រាក់ឈ្នួលទេ។
និយោជកត្រូវតែផ្តល់ប្រាក់ឈ្នួលធម្មតាដល់កម្មករនិយោជិតសំរាប់ថ្ងៃបុណ្យ។ (Public Holiday)
និយោជកដែលធ្វើអាជីវកម្មមិនអាចបញ្ឈប់សកម្មភាពថ្ងៃបុណ្យ អាចស្នើអោយកម្មករនិយោជិតធ្វើការនៅថ្ងៃទាំងនេះបាន។ ការងារនេះត្រូវតែធ្វើដោយស្ម័គ្រចិត្ត។ និយោជកត្រូវតែផ្តល់អោយកម្មករនិយោជិត នូវប្រាក់ឈ្នួលទៀងទាត់របស់ពួកគេបូកជាមួយនឹងចំនួនទឹកប្រាក់មួយភាគរយទៀតសំរាប់ការងារនៅថ្ងៃបុណ្យ។ នេះមានន័យថា ពួកគេទទួលបានប្រាក់ឈ្នួល១ថ្ងៃបន្ថែមទៅ លើប្រាក់ឈ្នួលធម្មតារបស់ពួកគេ។
ឧទាហរណ៍ៈ ការងារនៅថ្ងៃបុណ្យ
សុក ធ្វើការនៅក្នុងរោងចក្រកាត់ដេរសំលៀកបំពាក់ទទួលបានឈ្នួល ៣.៥០ដុល្លារ ក្នុង១ថ្ងៃ។ នេះគឺជារដូវរវល់បំផុត ហើយនិយោជករបស់គាត់បានសុំអោយគាត់ធ្វើការនៅថ្ងៃបុណ្យ។ បើសិនជាសុក មិនធ្វើគាត់អាចទទួលប្រាក់ឈ្នួលធម្មតាសំរាប់ថ្ងៃបុណ្យ ( ៣.៥០ដុល្លារក្នុង១ថ្ងៃ )។ តែបើសិនជាគាត់ធ្វើការ គាត់ទទួលបានប្រាក់ឈ្នួលមួយថ្ងៃទៀត ( ៣.៥០ដុល្លារ )ទៅលើប្រាក់ខែធម្មតារបស់គាត់។
ឯកសារយោង
ច្បាប់ស្តីពីការងារមាត្រា ១៦១ ១៦២ និង១៦៤
ប្រកាស ១០/៩៩
សេចក្តីបង្គាប់អាជ្ញាកណ្តាល ១៤/១០(២) និង ៥៧/១២(៥)
ប្រកាស៣១៧/១៣
វគ្គទី២៖ ការឈប់សម្រាកប្រចាំឆ្នាំដោយមានប្រាក់ឈ្នួល
ការឈប់សម្រាកថ្ងៃបុណ្យសាធារណៈ (Public Holiday), ថ្ងៃឈប់សម្រាក (Annual Leave) និង អត្ថប្រយោជន៍ផ្សេងៗ វគ្គទី១
4/
5
Oleh
christiancambodia