Friday, July 14, 2017

ចិនផ្តល់ជំនួយរថយន្តក្រុង១០០គ្រឿង ដ៏ទំនើប ដល់កម្ពុជា

ចិនជាប្រទេសមួួយដែលមានសេដ្ឋកិច្ចធំលំដាប់ទីពីរនៅលើលោកបន្ទាប់ពីអាមេរិក។ ប៉ុន្មានឆ្នាំ
ចុងក្រោយនេះគេឃើញថាចិនបានផ្តល់ជំនួយដល់ប្រទេសកម្ពុជាយ៉ាងច្រើន ហើយកាល​ពីពេលថ្មីៗនេះចិនទើបផ្តល់រថយន្តចំនួន១០០គ្រឿងដល់កម្ពុជាបន្ថែមទៀត។ 
យោងតាមប្រភពពីរដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា៖« រសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ នេះ រដ្ឋបាលរាជធានីភ្នំពេញទទួលបានរថយន្តក្រុង ៩៨គ្រឿង និងរថយន្តដឹករថយន្ត ០២​គ្រឿង​ជាផ្លូវការពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន។ ពិធីប្រគល់-ទទួលនារសៀលនេះ ធ្វើឡើងរវាងឯកឧត្តម តាន់ ឈីងសឹង្ហ ភារធារីអមស្ថានទូតចិន និងឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ក្រោមបរិយាកាសស្និតស្នាល។
គួរបញ្ជាក់ថា រថយន្តបន្ថែម ១០០គ្រឿងនេះ នឹងដាក់ឱ្យដំណើរការលើខ្សែរត់ថ្មីចំនួន ៥ខ្សែបន្ថែម សំដៅធ្វើឱ្យការបម្រើសេវាដឹកជញ្ជូនសាធារណៈជូនបងប្អូនកាន់តែប្រសើរ ទាន់ពេលវេលា និងកាន់តែច្រើនគោលដៅ។ ការរួមចំណែកប្រើប្រាស់សេវាដឹកជញ្ជូនសាធារណៈរបស់បងប្អូន គឺជាចូលរួមចំណែកក្នុងការកាត់បន្ថយបាននូវការកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញយើង»៕








Related Posts

ចិនផ្តល់ជំនួយរថយន្តក្រុង១០០គ្រឿង ដ៏ទំនើប ដល់កម្ពុជា
4/ 5
Oleh

Subscribe via email

Like the post above? Please subscribe to the latest posts directly via email.