Tuesday, July 4, 2017

សត្វត្រដក់មួយក្បាលត្រូវលែងឲ្យទៅរស់នៅក្នុងធម្មជាតិវិញ

តាមប្រភពពីអង្គការWCSបានឲ្យដឹងថា៖​« #មជ្ឈមណ្ឌលអង្គការសម្រាប់ការអភិរក្សជីវជម្រុះ សហការជាមួយ #ក្រសួងបរិស្ថាន និងអង្គការសមាគមអភិរក្សសត្វព្រៃ (#WCS) បានលែង សត្វត្រដក់តូចមួយក្បាលឲ្យទៅរស់នៅក្នុងធម្មជាតិវិញ ស្ថិតនៅក្នុងដែន ជម្រកសត្វព្រៃគូលែន ព្រហ្មទេព ខេត្តព្រះវិហារ បន្ទាប់ពីសត្វត្រដក់តូចនេះ ទទួលបានការការថែទាំយ៉ាងល្អអស់រយៈពេលជាង០១ឆ្នាំកន្លងទៅនេះនៅ មជ្ឈមណ្ឌល។
ត្រដក់តូច មានកំពស់រហូតដល់១៣០សង់ទីម៉ែត្រ ហើយស្លាបរបស់ទាំង សងខាងមានប្រវែង ជាង២ម៉ែត្រ។ ទោះបីជាចំនួនរបស់ត្រដក់តូចនៅលើ សាកលលោកត្រូវបានគេប៉ាន់ប្រមាណថាមានជាង១ម៉ឺនក្បាល ប៉ុន្តែចំនួន នេះកំពុងតែមានការធ្លាក់ចុះយ៉ាងខ្លាំងនៅតំបន់អាស៊ី។ ដូច្នេះហើយ វាត្រូវ បានគេចាត់ជាប្រភេទងាយរងគ្រោះជាសាកលនៅលើបញ្ជីក្រហមរបស់ អង្គការ IUCN ។
កាលពីឆ្នាំ២០១៦កន្លងទៅ ត្រដក់តូចនេះ ត្រូវបានអ្នកភូមិត្មាតប៉ើយ ប្រទៈឃើញនៅក្នុងព្រៃក្បែរភូមិ ក្នុងសភាពមានជម្ងឺ និងមិនអាចហើរបាន។ អ្នកភូមិរូបនោះបានទាក់ទងមកកាន់អង្គការWCSដើម្បីបញ្ជូនត្រដក់តូចនេះ ទៅកាន់មជ្ឈមណ្ឌលអង្គការសម្រាប់ការអភិរក្សជីវជម្រុះដើម្បីទទួលបានការថែទាំ។ បន្ទាប់ពីបានរស់នៅក្នុង មជ្ឈមណ្ឌលអស់រយៈពេលជាង០១ឆ្នាំ សត្វត្រដក់នេះបានជារសះស្បោយ ហើយអាចរស់នៅក្នុងធម្មជាតិវិញបាន។ ក្រុមអភិរក្សក៏សម្រេចលែកត្រដក់តូចនេះឲ្យទៅរស់នៅក្នុង ធម្មជាតិវិញ»៕​



Related Posts

សត្វត្រដក់មួយក្បាលត្រូវលែងឲ្យទៅរស់នៅក្នុងធម្មជាតិវិញ
4/ 5
Oleh

Subscribe via email

Like the post above? Please subscribe to the latest posts directly via email.