យោងតាមគេហទំព័រ Business Cambodia បានឲ្យដឹងថាកម្ពុជាមានងាជា«ខ្លាសេដ្ឋកិច្ចថ្មីនៅអាស៊ី»។
របាយការណ៍នោះបញ្ជាក់ថា៖«
យោងតាមទិន្នន័យស្ថិតិផ្លូវការដើមឆ្នាំ ២០១៧ របស់ក្រសួង-ស្ថាប័នពាក់ព័ន្ធ, សេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ ២០១៧ ត្រូវបានប៉ាន់ស្មានថា នឹងរក្សាបានកំណើនក្នុងរង្វង់ ៧,០%។ ក្នុងនោះ វិស័យឧស្សាហកម្មនៅតែមានកំណើនរឹងមាំ ក្នុងអត្រាពីរខ្ទង់ដដែល ពោលគឺប្រមាណ ១០,៧% ដែលនឹងបន្តដើរតួនាទីជាក្បាលម៉ាស៊ីនជំរុញកំណើនសេដ្ឋកិច្ចទីមួយ ដឹកមុខដោយវិស័យកាត់ដេរ និងការរីកធំធាត់នៃវិស័យមិនមែនកាត់ដេរ បើទោះបីជាវិស័យសំណង់មានការថមថយបន្តិចក្តី។ វិស័យកសិកម្មអាចនឹងមានកំណើនល្អ ពោលគឺក្នុងអត្រា ២,០% បើប្រៀបធៀបនឹងឆ្នាំ ២០១៦ ក្នុងអត្រា ១,៨% ដោយសារកត្តាអាកាសធាតុដែលមានស្ថានភាពល្អប្រសើរជាងឆ្នាំមុន និងការងើបឡើងវិញនៃតម្លៃទំនិញ ខណៈដែលវិស័យសេវាកម្មអាចនឹងមានកំណើនយឺតជាងឆ្នាំមុនជាមួយនឹងអត្រាកំណើន ៦,៥% ដោយសារការបន្តថមថយនៃវិស័យទេសចរណ៍ និងអចលនទ្រព្យ។
ជាមួយនឹងកំណើនរឹងមាំក្នុងឆ្នាំ ២០១៧ នេះ ផ.ស.ស ថ្លៃបច្ចុប្បន្នត្រូវបានប៉ាន់ស្មានថា នឹងកើនឡើងដល់ ២២,២ ប៊ីលានដុល្លារអាមេរិក ដែលធ្វើឱ្យ ផ.ស.ស សម្រាប់មនុស្សម្នាក់អាចនឹងកើនឡើងដល់ ១.៤៣៤ ដុល្លារ អាមេរិក។ លើសពីនេះ កម្ពុជាអាចរក្សាបាននូវអតិផរណា ដែលស្ថិតក្នុងកម្រិតទាប និងអាចគ្រប់គ្រងបាន ដោយ អតិផរណាជាមធ្យមប្រចាំឆ្នាំ ត្រូវបានប៉ាន់ស្មានថា នឹងមានអត្រា ៣,៨% ក្នុងឆ្នាំ ២០១៧ កើនពី ៣,០% ក្នុងឆ្នាំ ២០១៦ ដោយសារនិន្នាការកើនឡើងនៃថ្លៃប្រេងក្នុងទីផ្សារអន្តរជាតិ និងតម្លៃម្ហូបអាហារក្នុងស្រុក.....»។
លោកប៉ាសុជាតិវង្សថ្លែងក្នុងហ្វេសប៊ុករបស់លោកថា៖« កំណើនសេដ្ឋកិច្ចជាប់ជាប្រចាំ បានធ្វើឱ្យកម្ពុជាក្លាយជា "ខ្លាសេដ្ឋកិច្ចថ្មីនៅអាស៊ី" ដែលនេះបានសបញ្ជាក់យ៉ាងច្បាស់អំពីការដាក់ចេញនូវគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា»៕

កម្ពុជាជាខ្លាសេដ្ឋកិច្ចថ្មីនៅអាស៊ី
4/
5
Oleh
Unknown