តាមរយៈគេហទំព័រ Business Cambodia News បានឲ្យដឹងថារោងចក្រផលិតស៊ីម៉ងត៍ថ្មីតម្លៃ២៦២លានដុល្លារនៅខេត្តកំពតនឹងដំណើរការក្នុងឆ្នាំនេះ។ ប្រភពពី Business Cambodia News បានបញ្ជាក់ថា៖«រោងចក្រផលិតស៊ីម៉ងត៍ ជាគម្រោងទី៣របស់ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមែន
ខបភើរេសិន ដែលមានទុនវិនិយោគក្នុងតម្លៃទឹកប្រាក់ ២៦២លានដុល្លារ
ស្ថិតនៅភូមិព្រៃតាព្រិត ឃុំស្តេចគង់ខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត
គ្រោងនឹងដំណើរការក្នុងដំណាច់ឆ្នាំ២០១៧។
នេះបើតាមការប្រកាសព័ត៌មាននាពេលថ្មីៗនេះរបស់ក្រសួងរ៉ែ និងថាមពល។
រោងចក្រផលិតស៊ីម៉ងត៍ថ្មីនេះ មានសមត្ថភាពអាចផលិតស៊ីម៉ុងត៍បានចំនួន ១,២លានដុល្លារក្នុងមួយឆ្នាំ។ ខេត្តកំពតត្រូវបានគេមើលឃើញថា ជាខេត្តដ៏មានសក្តានុពលមួយរបស់កម្ពុជា ក្នុងការរួមចំណែកផ្នែកសេដ្ឋកិច្ចយ៉ាង ដោយខេត្តមួយនេះស្រូបបាននូវរោងចក្រធំៗ រួមទំាងរោងចក្រផលិតស៊ីម៉ងត៍នេះផងដែរ។
រោងចក្រស៊ីម៉ង់ត៍ថ្មីនៅខេត្តកំពតនេះ កើតចេញការសហការបោះទុនវិនិយោគរួមគ្នារវាង ក្រុមហ៊ុន ជីប ម៉ុងអ៊ិនស៊ី ស៊ីមែន ខបភើរេសិន និងអ្នកវិនិយោគិនថៃ។ ដោយមានក្រុមហ៊ុនចិនក្រុមហ៊ុន CITIC Heavy Industries ទទួលសិទ្ធិសាងសង់។ ក្រុមហ៊ុនចិននេះ គឺជាក្រុមហ៊ុនផលិត និង ចែកចាយសម្ភារផលិតស៊ីម៉ងត៍ធំជាងគេនៅលើពិភពលោក ដើម្បីសាងសង់រោងចក្រស៊ីម៉ងត៍ថ្មីមួយដែលត្រូវបានបំពាក់ ដោយសម្ភារ និងបច្ចេកវិទ្យាទំនើបចុងក្រោយគេពីប្រទេសចិន និងអាល្លឺម៉ង់។
សូមបញ្ជាក់ថា រោងចក្រនេះត្រូវប្រើប្រាស់ទុនវិនិយោគជាទឹកប្រាក់ ២៦២ លានដុល្លារ សហរដ្ឋអាមេរិក លើការសាងសាង់រោងចក្រស៊ីម៉ងត៍មួយនេះ ដែលរោងចក្រនេះនឹងមានសមត្ថភាពផលិតស៊ីម៉ងត៍បាន ៥,០០០តោនក្នុងមួយថ្ងៃ និង១,២លានតោនក្នុង១ឆ្នាំ»៕

រោងចក្រផលិតស៊ីម៉ងត៍ថ្មីតម្លៃ២៦២លានដុល្លារនឹងដំណើរការក្នុងឆ្នាំនេះ
4/
5
Oleh
Unknown