អង្គការសមាគមអភិរក្សសត្វព្រៃ(WCS) បានឲ្យដឹងថាកូនសត្វត្រដក់ធំដែលជាប្រភេទរងគ្រោះជិតផុតពូជនៅលើសាកលលោក
បានញាស់ដោយជោគជ័យចេញពី សំបុកចំនួន១៧៥
នៅក្នុងតំបន់រ៉ាម សារព្រែកទាល់ និងបានចាកចេញពីសំបុកទៅកាន់ទីជម្រកធម្មជាតិនានានៅ ក្នុងប្រទេសកម្ពុជា។ សំបុកត្រដក់ធំទាំងអស់នោះ ទទួលបានការការពារ យ៉ាងល្អសម្រាប់រយៈពេល០៦ខែកន្លងទៅនេះ ពីសំណាក់ ក្រុមមន្ត្រី ឧទ្យានុរក្សរបស់ក្រសួងបរិស្ថាន ប្រជាជនរស់នៅភូមិព្រែកទាល់ និងអង្គការសមាគមអភិរក្សសត្វព្រៃ(WCS)។ ត្រដក់ធំ
គឺជាប្រភេទត្រដក់មានមាឌធំជាងគេបង្អស់ និងមានកម្ពស់រហូតដល់១.៥ម៉ែត្រ។ ពួកវាស្ថិតនៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទរងគ្រោះជិតផុតពូជនៅលើសាកលលោក។ សត្វត្រដក់ធំពេញវ័យចំនួន៨០០-១០០០ក្បាលប៉ុណ្ណោះ កំពុងរស់នៅលើពិភពលោក។
ក្នុងនោះដែរ សត្វត្រដក់ធំចំនួន១៥០-២០០គូរ រស់នៅក្នុងតំបន់រ៉ាមសារព្រែកទាល់ដែលជាបន្ទាយពងកូនចុងក្រោយគេបង្អស់សម្រាប់តំបន់អាស៊ីអាគ្នេយ៍»៕
សត្វត្រដក់ធំជិតផុតពួជនៅលើលោកញាស់ដោយជោគជ័យនៅព្រែកទាល់
4/
5
Oleh
Unknown