Tuesday, August 1, 2017

សាហាវណាស់ កូនប្រុសសំលាប់ឪពុកបង្កើត

បើតាមប្រភពីតសៀមរាបប៉ុស្តិ៍បានឲ្យដឹងថា៖« បុរសម្នាក់មានវ័យ៦៦ឆ្នាំ បានស្លាប់ក្នុងថ្លុកឈាម ដោយសារកូន បង្កើតយកកាំបិតអារក សម្លាប់។ មន្ត្រីនគរ​បាល​បានបន្ថែមថា ហេតុការណ៍នេះ កើតឡើងនៅវេលាទៀបភ្លឺថ្ងៃទី១សីហាឆ្នាំ​២០១៧នេះ ស្ថិតក្រុមទី២៧ ភូមិគ្រួស នៅសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។ តាមសមត្ថកិច្ច បានឲ្យដឹងថា ក្រោយកើត​ហេតុ ជន​សង្ស័យត្រូវបានឃាត់ខ្លួនភ្លាមៗ នៅពេលនេះ កំពុងសាកសួរនៅឡើយ។ បុរសដែលអារក សម្លាប់ឪពុកមានវ័យ២៦ឆ្នាំ។ បើតាមសមត្ថកិច្ចថា កូនដែលជាជនសង្ស័យ អាចញៀនថ្នាំឬស្រវឹងស្រា»។ បច្ចុប្បន្ននេះគេមើលឃើញថាថ្នាំញៀនវាយលុកស្ទើគ្រប់តំបន់នៅក្នុង
ប្រទេសកម្ពុជា ដែលបង្កជាផលវិបាកយ៉ាងធ្ងន់ធ្ងរបំផុតសម្រាប់សន្តិសុខសង្គមជាតិ។ សង្ឈឹមថា
សមត្ថកិច្ចនឹងបន្តធ្វើការបង្ក្រាបករណីជួញដូរគ្រឿងញៀននេះឲ្យមានប្រសិទ្ធិភាពជាងមុន៕ 




Related Posts

សាហាវណាស់ កូនប្រុសសំលាប់ឪពុកបង្កើត
4/ 5
Oleh

Subscribe via email

Like the post above? Please subscribe to the latest posts directly via email.