Wednesday, July 26, 2017

កម្ពុជាជាប់ចំណាត់ថ្នាក់លេខ១នៅតំបន់អាស៊ាន និងលេខ២ នៅតំបន់អាស៊ីផ្នែក.....

តាមរយៈហ្រេ្វសញូវបានឲ្យដឹងថាការការផ្តល់ចំណាត់ថ្នាក់​ ដោយអង្គការសហប្រជាជាតិនាថ្មីៗនេះ បានបង្ហាញថា កម្ពុជា ទទួលបានចំណាត់ថ្នាក់លេខ១ នៅតំបន់អាស៊ាន និងលេខ២ នៅតំបន់អាស៊ី ផ្នែកបញ្ជូននាយទាហានស្រ្តី ទៅបំពេញបេសសកកម្ម តាមរយៈអង្គការសហប្រជាជាតិ នៅប្រទេស។ នេះបើតាមការបញ្ជាក់របស់ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយក​នៃមជ្ឈមណ្ឌលជាតិ សម្រាប់កងកម្លាំងរក្សាសន្តិភាព និងបោសសម្អាតមីន និងគ្រាប់មិនទាន់ផ្ទុះ ដែលបានបញ្ជាក់ប្រាប់ Fresh News នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧នេះ។
លោក សែម សុវណ្ណនី បានថ្លែងយ៉ាងដូច្នេះថា៖ «ផ្នែកស្រ្តីជានាយទាហាន យើងបានជាប់ លំដាប់លេខ១០ លើពិភពលោក ក្នុងចំណោមប្រទេសបរិច្ចាគកងកម្លាំងជាង១០០ប្រទេសហ្នឹង ហើយបើនៅតំបន់អាស៊ី កូរ៉េខាងត្បូងលេខ១ កម្ពុជាបានលេខ២ ស្ទួនជាមួយប្រទេសម៉ុងគូលី នេះជាលំដាប់លេខរៀងដែលគេឱ្យ»។
លោកបានបន្តទៀតថា «ដោយឡែក នៅប្រចាំតំបន់អាស៊ាន កម្ពុជាយើងបានទទួលលេខ១ ផ្នែកបញ្ជូននារីជានាយទាហាន»។
បើតាមរបាយការណ៍ ដែលផ្តល់ដោយមន្រ្តីជំនាញមជ្ឈមណ្ឌលជាតិ សម្រាប់កងកម្លាំងរក្សាសន្តិភាព និងបោសសម្អាតមីន និងគ្រាប់មិនទាន់ផ្ទុះ បានឱ្យដឹងថា នៅឆ្នាំ២០១៧នេះ កម្ពុជាមានកងកម្លាំងទាហានមួកខៀវ ៨១៦នាក់ ដែលកំពុងបំពេញបេសកកម្ម នៅក្រៅប្រទេស ក្នុងនោះមានស្រ្តីជាទាហាន ចំនួន៥៦នាក់។ ការបំពេញ បេសកកម្មរបស់ទាហានមួកខៀវកម្ពុជាឆ្នាំនេះ មាននៅប្រទេសស៊ូដង់ខាងត្បូង, ស៊ូដង់, លីបង់ អាហ្វ្រិកកណ្តាល និងប្រទេសម៉ាលីជាដើម៕


Related Posts

កម្ពុជាជាប់ចំណាត់ថ្នាក់លេខ១នៅតំបន់អាស៊ាន និងលេខ២ នៅតំបន់អាស៊ីផ្នែក.....
4/ 5
Oleh

Subscribe via email

Like the post above? Please subscribe to the latest posts directly via email.