Monday, June 5, 2017

អ្នកនាង យុគ ចិន្តា ក្តុកក្តួលចិត្តយ៉ាងខ្លាំងក្រោយទទួលបានពត៌មានពីមរណៈភាពរបស់ដៃគូរពិធីករ​ លោក អុិត សេដ្ឋា និងបានអំពាវនាវដល់មិត្តសិល្បៈចូលបុណ្យសពលោក នៅសហរដ្ឋអាមេរិកនឹងទាំងបណ្តាប្រទេសផ្សេងៗតាមរយៈម្តាយរបស់អ្នកនាងនៅ US

កាលពីថ្ងៃទី៤ អ្នកនាង យុគ ចិន្តា បានបង្ហាញអារម្មណ៍ក្តុកក្តួលចិត្តយ៉ាងខ្លាំងនៅលើបណ្តាញសង្គមរបស់អ្នកនាងក្រោយទទួលបានពត៌មានពីមរណៈភាពរបស់ដៃគូរពិធីករ​ លោក អុិត សេដ្ឋា និងបានអំពាវនាវដល់មិត្តសិល្បៈចូលបុណ្យសពលោក នៅសហរដ្ឋអា មេរិកនឹងទាំងបណ្តាប្រទេសផ្សេងៗតាមរយៈម្តាយរបស់អ្នកនាងនៅ US។​ អ្នកនាងបានរៀបរាប់ថា៖
"នាងខ្ញុំ យុគ ចិន្តា ពិតមានអារម្មណ៌ក្តុកក្តួលចិត្តយ៉ាងខ្លាំងនៅពេលទទួលបានពត៌មានពីមរណៈភាពរបស់ដៃគូរពិធីករ បងប្រុសអុិត សេដ្ឋា ដែលបានទទួលមរណៈភាពនៅក្នុងថ្ងៃនេះ ស្របពេលដែលនាងខ្ញុំកំពុងជាប់ភារកិច្ចការងារនៅក្រៅប្រទេស ពិតជាមិនគួរអោយជឿស្ទើរតែមួយប្រព្រិចភ្នែកសោះ ព្រោះម្សិលមិញគាត់បាននិយាយVideo facebook ជាមួយខ្ញុំពីអាការៈជំងឺរបស់គាត់ ខ្ញុំបាននិយាយអោយកំលាំងចិត្តនឹងអោយគាត់ទៅសំរាកព្យាបាលជំងឺនៅមន្ទីរពេទ្យ ព្រោះខ្ញុំក៏បានកំពុងប្រកាសស្វែងរកជំនួយដើម្បីជួយសំរាលបន្ទុកជំងឺរបស់គាត់ដែរ ប៉ុន្តែជាអកុសល ស្រាប់តែមច្ជុរាជមិនប្រណីមកផ្តាច់សង្ខារបស់គាត់យ៉ាងតក់ក្រហល់បែបនេះ ពិតជារន្ធត់នឹងសោកសង្រេងជាពន់ពេកដែលបាត់បង់ដៃគូរអត្ថាធិប្បាយដ៏ល្អរបស់ខ្ញុំ ជាចុងក្រោយសូមដួងវិញ្ញាណក្ខន្ធ របស់បងបានទៅកាន់សុគិតិភពកុំបីឃ្លៀងឃ្លាតឡើយ តាងនាមនាងខ្ញុំជាបុគ្គលិកនៃស្ថានីយ៌ទូរទស្សន៌សុីធីអុិននឹងក្រុមគ្រួសារនៃសពសូមអំពាវនាវដល់មិត្តសិល្បៈករនឹងលោកអ្នកដែលមានសទ្ធាជ្រះថ្លាចង់ចូលបុណ្យសពលោក អុីត សេដ្ឋា នៅសហរដ្ឋអាមេរិកនឹងទាំងបណ្តាប្រទេសផ្សេងៗអាចទំនាក់ទំនងមកលេខទូរស័ព្ទផ្ទាល់របស់អ្នកម្តាយខ្ញុំនៅ USA តាមរយៈលេខ 8323510241 សូមអគុណ!"



បន្ថែមពីនេះទៀតនៅព្រឹកថ្ងៃទី៥នេះ អ្នកនាងបានបង្ហោះសារចូលរួមរំលែកទុក្ខ និងថ្លែងអំណរគុណដល់ថ្នាក់ អ្នកនាំក្រុមហ៊ុន CBS​ និងមិត្តសិល្បៈករដែលបានចូលរួមជួយជ្រោមជ្រែងជាបច័្ចយក្នុងពិធីបុណ្យសពលោក អុិត សេដ្ឋា ជាមួយក្រុមគ្រួសារសពលោកដែលមានសេចក្តីដូចខាងក្រោម៖
នាងខ្ញុំពិតជាមានក្តីសោកសៅយ៉ាងក្រៀមក្រំដែលអាក់ខានមិនមានវត្តមានក្នុងពិធីបុណ្យសព លោក អុិត សេដ្ឋា ដោយមានការងារចាំបាច់ត្រូវបំពេញនៅសហរដ្ឋអាមេរិក. 
តាងនាមនាងខ្ញុំជាមិត្តរួមការងារក្នុងស្ថាប័នទូរទស្សន៌តែមួយ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម លោកជំទាវនឹងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់នៃក្រុមហ៊ុនCBS ព្រមទាំងមិត្តសិល្បករនឹងសិល្បការនី ព្រមទាំងមហាជនដែលជាអ្នកគាំទ្រលោក អុិត សេដ្ឋា ទាំងអស់ដែលបានជួយជ្រោមជ្រែងជួយជាបច័្ចយក្នុងពិធីបុណ្យសពលោក អុិត សេដ្ឋា សូមជូនពរឯកឧត្តមលោកជំទាវនឹងសប្បុរសជនទាំងអស់ សូមជួបតែសេចក្តីសុខគ្រប់ប្រការ ដោយក្តីគោរពពីចំងាយ ពីនាងខ្ញុំ យុគ ចិន្តា"





Related Posts

អ្នកនាង យុគ ចិន្តា ក្តុកក្តួលចិត្តយ៉ាងខ្លាំងក្រោយទទួលបានពត៌មានពីមរណៈភាពរបស់ដៃគូរពិធីករ​ លោក អុិត សេដ្ឋា និងបានអំពាវនាវដល់មិត្តសិល្បៈចូលបុណ្យសពលោក នៅសហរដ្ឋអាមេរិកនឹងទាំងបណ្តាប្រទេសផ្សេងៗតាមរយៈម្តាយរបស់អ្នកនាងនៅ US
4/ 5
Oleh

Subscribe via email

Like the post above? Please subscribe to the latest posts directly via email.