Sunday, June 4, 2017

Ronaldo ធ្វើឲ្យហ្វេន Juventus នឹង ហ្វេន​ Barca ក្អូតឈាម

តារាឆ្នើមរបស់ Real Madrid គឺកីឡាករ Ronaldo បានស៊ុត​បំប៉ោងសំណាញ់​ពីរ​គ្រាប់កាលពីយប់​មិញ​នៅ​ក្នុងការប្រគួតវគ្គផ្តាច់ព្រ័ទ្ធ Champion League ដែល Real Madrid បានលត់ក្រុមខ្លាំងJuventus ដល់ទៅ៤-១។ ​នេះគឺជាការលើកពានទី១២ដងរបស់ក្រុមយក្សមួយនេះដែលមិនទាន់មានក្រុមណាធ្វើបាននៅឡើយ។
មុនពេលប្រគួតមនុស្សភាគច្រើនគិតថា Real Madrid មិនអាចយកឈ្នះក្រុម Juventus បានឡើយ​ដោយសាតែក្រុម Juventus មានខ្សែការពារដ៏រឹងមាំបំផុតនិងអ្នកចាំទីដៃស្អិតបំផុត ដូច្នេះធ្វើឲ្យហ្វេន Juventus និងហ្វេន Barca ញញឹមក្នុងចិត្តថានឹងបានឃើញ​ Real Madrid ចាញ់ដោយចុកចាប់បំផុត មិនខាន ប៉ុន្តែផ្ទុយទៅវិញ​ពួកគេ​បែរជា​ត្រូវ​ចុក​ចាប់​ក្អូតឈាមខ្លួនឯង។ហេតុអ្វីបានជាពួកគេមានទំនុចចិត្តខ្លាំងថា Juventus នឹងឈ្នះ Real Madrid ពីព្រោះនៅវគ្​គពាក់កណ្តាល​ផ្តាច់ព្រ័ទ្ធ ក្រុម Barca ត្រូវ Juventus លត់ទក់សាច់ នឹងរកគ្រាប់​បាល់មួូយ​គ្រាប់ធ្វើថ្នាំ​មិនបានផង អញ្ចឹងហើយទើបពួកគេយល់ថា Barca ទើបឈ្នះ Real នៅវគ្គ EI Clasio ដូច្នេះ Juventus នឹងស៊ី Real បានដោយងាយ។ Juventus បាន​បង្ហាញទម្រង់​លេងយ៉ាងល្អនៅតង់ទីមួួយ ប៉ុន្តែចូលដល់តង់ទី​ពីរ Real Madrid បានគ្រប់គ្រង​ការប្រគួតទាំងស្រុង នឹងរក​គ្រាប់បាល់បន្ថែម​៣គ្រាប់ទៀត។ ការប្រគួតយប់មិញនេះ Ronaldo ពិតជាបាន​ធ្វើឲ្យអ្នកដែលស្អប់ Real ជាពិសេសហ្វេន Barca ឈឺចាប់ខ្លាំងណាស់៕





Related Posts

Ronaldo ធ្វើឲ្យហ្វេន Juventus នឹង ហ្វេន​ Barca ក្អូតឈាម
4/ 5
Oleh

Subscribe via email

Like the post above? Please subscribe to the latest posts directly via email.