Sunday, June 4, 2017

លោកអិតសេដ្ឋាពិធីករដ៏ល្បីបានលាចាកលោកហើយ !

កាលពីម្សិលមិញក្នុងកម្មវិធីប្រគុំតន្ត្រីរបស់ស្ថានីយ៍ទូរទស្សន៍លោកអិតសេដ្ឋាមិនបានឡើងធ្វើជាពិធីករ
នោះទេដោយសារតែអក្ការៈជំងឺរបស់លោកធ្វើទុក្ខខ្លាំង ដោយសាតែគេឃើញមានតែពិធីការី​នីស្ត្រី​ម្នាក់​ប៉ុណ្ណោះ។ លោកសេដ្ឋាត្រូវបានគេដឹកទៅសម្រាកនៅផ្ទះវិញ​បន្ទាប់ពីមិនអាចធ្វើជា​ពិធីករបាន​នៅពេលផ្សាយផ្ទាល់នោះ។​តាមរយៈការ Live Video របស់ពិធីករល្បីឈ្មោះ​លោកសាយ​រតនៈ គេឃើញ​លោកអិតសេដ្ឋាហាក់មានអក្ការៈហៀវហត់ អស់កម្លាំងយ៉ាងខ្លាំង​ប៉ុន្តែលោក​នៅអាចនិយាយបាននៅឡើយ។ លោកសេដ្ឋារៀបរាប់ថាលោកមានជំងឺគ្រុន​ពោះវៀនធ្ងន់ធ្ងរ ដែលពេទ្រ​តម្រូវឲ្យលោកតមអាហារច្រើនប្រភេទ។
ប៉ុន្តែនៅព្រឹកនេះនៅលើទំព័រហ្វេស​ប៊ុករបស់លោកពែកមីមានការ Live Video ប្រាប់ថាពេល​នេះលោកអិតសេដ្ឋាកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្ររុស្ស៊ី។ តាមរយៈការ Live Video នោះលោកពែកមីបានបញ្ជាក់ថាលោកអិតសេដ្ឋាមានអក្ការៈធ្ងន់ធ្ងរខ្លាំងណាស់ កំពុងសង្គ្រោះបន្ទាន់ ហើយលោកក៏បានអំពាវនាវឲ្យបងប្អូនជួយចូលរួមថវិការដើម្បីយកទៅជួយលោកសេដ្ឋាផងដែរ ប៉ុន្តែគួរឲ្យលោកស្តាយមុននេះប៉ុន្មានម៉ោងលោកពែកមីបានប្រាប់ថាលោកសេដ្ឋាបានលាចាកលោក
នេះហើយ។ ពិតជារន្ធត់និងគួរឲ្យសោកស្តាយណាស់ព្រោះលោកអិតសេដ្ឋាជាពិធីករមួយរូបដ៏ល្បី
តាំងពីលោកធ្វើការនៅប៉ុស្តិ៍លេខប្រាំរហូតមកដល់ទូរទស្សន៍CTN។ លោកពែកមីក៏បានបញ្ជាក់ថា​លោកអិតសេដ្ឋាមានកូនបីនាក់ហើយកូនប្រុសម្នាក់ពិការជើងទៀត ដែលពេលនេះពួកគេបាត់​បង់​ទីពឹងហើយព្រោះលោកជាបង្គោលគ្រួសារមួួដ៏រឹងមាំ​ឥឡូវលោកបានលាចាកទស្សនិកជន​និងសាច់ញាត្តិគ្មានថ្ងៃត្រឡប់វិញឡើយ។ គេមិនដឹងថាភរិយារបស់លោក​នៅទីណាឲ្យប្រាកដ​នោះទេ។   សូមបញ្ជាក់ថាសពរបស់លោក អុិត សេដ្ឋា ដំកល់នៅវត្តឧតរាវត្តិ ជិតស្ថានី​យ៍ទូរទស្សន៍CTN ខណ្ឌឫស្សីកែវ៕


Related Posts

លោកអិតសេដ្ឋាពិធីករដ៏ល្បីបានលាចាកលោកហើយ !
4/ 5
Oleh

Subscribe via email

Like the post above? Please subscribe to the latest posts directly via email.