បើលេងកុំខ្លាចចាញ់ បើខ្លាចចាញ់កុំលេង។ តែបើឈ្នះឲ្យឈ្នះយកសុចរិត កុំលេងល្បិចប្រយ័ត្នលែងបានលេង។
ឈ្នះ ឬចាញ់ ជារឿងធម្មជាតិនៃល្បែង។ អ្នកណាឈ្នះ ឬចាញ់ ជារឿងធម្មតានៃល្បែងព្រោះយើង បានឯកភាពគ្នាថា ត្រូវលេងល្បែងប្រជាប្រិយនេះ៥ ឆ្នាំម្ដង។ គ្រប់គ្នាគួរស្ដាប់មេស៊ីសងដែលជាអាជ្ញាកណ្ដាល ស្របច្បាប់។ អ្នកឈ្នះកុំប្រញាប់អរ អ្នកចាញ់កុំប្រញាប់ភ័យពេកព្រោះដូចជាមិនសូវចាញ់ឆ្ងាយប៉ុន្មានទេ។
សម្រាប់ខ្ញុំ បោះឆ្នោតឆ្នាំនេះ មាន បំណងប្រាថ្នាតូចៗចំនួន៦យ៉ាង៖
១-សូមមេឃុំ-ចៅសង្កាត់ទាំងឡាយដែលជាប់ឆ្នោត ធ្វើការ បំរើពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួនឲ្យបានច្រើន បំផុតដែលអាចធ្វើទៅបាន។ ធ្វើយ៉ាងណាកំចាត់ចោរលួច ចោរប្លន់ ចោរឆក់ និងចោរគាស់ផ្ទះ ឲ្យខាងតែបាន។
២- ចាត់ការអ្នកជក់ និងលក់ ជួញថ្នាំញៀន ក្នុងភូមិឃុំ។ ចាត់ការបងតូចបងធំ រក្សាសន្ដិសុខជូនពលរដ្ឋក្នុងឃុំ។
៣- សហការសម្អាតបរិស្ថាន ក្នុងភូមិឃុំ ពិសេសសម្រាម។
៤- សេវ៉ាសាធារណៈ កម្រៃជើងសារត្រូវយកតាមច្បាប់កំណត់។ កុំធ្វើដូចគេតែងនិយាយតៗគ្នាមកថា "ពួកគាត់ឈប់ទារថ្លៃសេវាហើយ តែតាំងពីលែងយកលុយមកបំពេញឯកសារអី្វក៏ខុស ខុសនេះខុសនោះ បើមិនចឹងទេ ចាំ១០ថ្ងៃមិនបានធ្វើឯកសារអ្វីមួយផងរវល់នេះរវល់នោះ ដល់ពេលសួរថាបង់លុយប៉ុន្មានគាត់ថា តាមសទ្ធាមិនទារទេ ហើយឯកសារលែងចេះខុស ជាមួយនឹងពាក្យថា "ចាំបងធ្វើឲ្យ ចាំបងជួយសម្រួលមេ"។
៥-ស្នើរពួកគាត់ជាពិសេសស្មៀន រៀននិយាយលក្ខណនិយាយជាមួយមនុស្ស កុំនិយាយលក្ខណះនិយាយជាមួយកញ្ជាះគេ ព្រោះពួកខ្ញុំជាម្ចាស់ឆ្នោត។
៦-ជួយបង្ករលក្ខណះងាយស្រួលនៅពេលប្រជាពលរដ្ឋពឹងពាក់អ្វីមួយកុំធ្វើដូចពិបាកពេក។
មេឃុំ-ចៅសង្គាត់ដែលល្អ មិនត្រូវចាត់ទុក ពលរដ្ឋជាសាច់ជ្រូកបីជាន់ឡើយ។ឆ្នាំនេះសុំតែប៉ុណ្ណឹងទេ ៥ ឆ្នាំក្រោយចាំសុំ ពីមេឃុំ-ចៅសង្កាត់ ទាំងឡាយបន្ថែមទៀត។
សូមជូនពរ លោក លោកស្រីជា មេឃុំ-ចៅសង្គាត់ទាំងអស់ ឲ្យ បានជោគជ័យក្នុងភារកិច្ច បំរើពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន៕
សាររបស់ម្ចាស់ឆ្នោត តើពួកគាត់ចង់បានអ្វី?
4/
5
Oleh
tverlengkh