កាលពីប៉ុន្មានម៉ោងមុននេះលោកខឹមវាសនាមេដឹកនាំគណបក្សLDPបានងបង្ហោះសារមួយនៅលើហ្វេសប៊ុក
ដើម្បីបង្ហាញ ពីអារម្មណ៍របស់លោក។ គេមិនដឹងថាតើលោកខឹមវាសនាមានបំណងចង់ចាកចេញពីឆាកនយោបាយឬមួយយ៉ាងណានោះទេ ព្រោះនេះគ្រាន់តែជាជាការលើកឡើងលើហ្វេសប៊ុករបស់លោកប៉ុណ្ណោះ។
លោកខឹមវាសនាបានសរសេរក្នុងហ្វេកហ៊ុករបស់លោកថា៖« ការលះបង់សំរាប់ខ្ញុំមិនបញ្ហាទេ ហត់នឿយកំរិតណាក៏មិនអីដែរ កុំថាហត់នឿយ ត្រូវចំណាយជីវិតទៀត ក៏អត់មានបញ្ហាអ្វីដែរ តែគ្រាន់តែសួរខ្លួនឯងថា តើចំណាយដ៏ធំធេងបែបនេះដើម្បីអ្វី? ការធ្វើនយោបាយប៉ុន្មានឆ្នាំនេះ ខ្ញុំត្រូវបានជនរងគ្រោះប្រមាថច្រើនហួសពេកហើយ ចុងក្រោយនេះខ្ញុំអាចនឹងស្លាប់ឬជាប់គុកទៀតផង។ សំរាប់ខ្ញុំ ខ្ញុំស្គាល់ថាខ្ញុំជាអ្នកណាច្បាស់ណាស់ ខ្ញុំត្រូវមនុស្សបាតសង្គមប្រមាថមាក់ងាយ និង អាចស្លាប់ដោយស្នាដៃពួកមនុស្សធុននេះទៀតផង។ខ្ញុំសួរខ្លួនឯងជាញឹកញាប់ថា តើខ្ញុំលះបង់បែបនេះ ដើម្បីមនុស្សដែលសមនឹងលះបង់អោយ ឬគ្រាន់តែមានចិត្តជាប់ជំពាក់នឹងពាក្យថាជនជាតិខ្លួនឯងតែជាមនុស្សគ្មានតំលៃគួរអោយសង្គ្រោះសោះនោះ? បើអ្នកដកពាក្យថាជនជាតិខ្លួនចោល ពាក្យថាជនជាតិគេក៏នឹងត្រូវដកចោលដោយស្វ័យប្រវត្តិដែរ ពេលនោះលើផែនដីនេះសល់តែមនុស្ស។ ជីវិតខ្ញុំត្រូវតែផ្តល់អោយមនុស្សដែលមានតំលៃសមនឹងទទួលបានការជួយ ម្តេចបានទៅជាឆ្កួត បូជាជីវិតសំរាប់មនុស្សគ្មានតំលៃទៅវិញ។ ជីវិតដែលមានតំលៃត្រូវបូជាចំពោះចំពោះមនុស្សដែលគ្មានតំលៃ ច្បាស់ណាស់ថានោះគឺជាការងារឬការលះបង់ដ៏គ្មានតំលៃមួយតែប៉ុណ្ណោះ។វាជាការលះបង់ដ៏ឆ្កួតលីលានៃមនុស្សដ៏ឆ្កួតលីលាតែប៉ុណ្ណោះ តើមនុស្សដូចខ្ញុំអាចធ្វើរឿងឆ្កួតលីលាបែបនេះនោះទេ??? ខ្ញុំបានផ្តល់ឱកាសអោយពួកគេហើយ តែបើគេមិនចាប់យក ខ្ញុំក៏គ្មានអ្វីត្រូវស្តាយជាងសាមីខ្លួនគេដែរ។ ឆ្នាំ២០១៨ជាឆ្នាំសំរេចចិត្តចុងក្រោយ ថាត្រូវបន្តឬចាកចេញដើម្បីផ្តល់ឱកាសអោយអ្នកដទៃផ្សេងទៀត។ លទ្ធផលឆ្នោតជួយម្យ៉ាងដែរអោយសមាជិកគ្រួសារខ្ញុំ បានអស់ចិត្តទាំងអស់គ្នា គ្មានការស្ទាក់ស្ទើរអ្វីទៀត។ ខ្ញុំជាសមាជិកនៃមនុស្សក្នុងលោក ខ្ញុំមិនជាប់ចិត្តនៅត្រឹមខ្ញុំជាខ្មែរនោះទេ»៕

លោកខឹមវាសនានឹងសម្រេចចិត្តដើរចេញពីសង្វៀននយោបាយឬ??
4/
5
Oleh
Unknown