តាមរយៈការប្រកាសឲ្យដឹងពីអង្គការ WCS កាលពីម៉ួយម៉ោងមុននេះ បានឲ្យដឹងថាក្រុមការងារស្រាវជ្រាវសត្វខ្សឹបនៃក្រសួងបរិស្ថាន និងអង្គការ WCS
បានប្រទៈឃើញកូនសត្វខ្សឹបចំនួន០២ក្បាលដែលទើបនឹងញាស់
នៅក្នុងតំបន់ការពារទេសភាពទំនាបខាងជើងទន្លេសាបក្នុងខេត្តកំពង់ធំ
កាលពីដើមខែមិថុនានេះ។
អង្គការ WCS បានបញ្ជាក់ថា៖«សត្វខ្សឹប ឬក្ងោកទេព ជាប្រភេទរងគ្រោះជិតផុតពូជបំផុតនៅលើសាកល លោក ខណៈចំនួនរបស់វានៅលើសាកលលោកមានតិចជាង៨០០ក្បាល។ កម្ពុជា គឺជាប្រទេសដ៏សំខាន់បំផុតនៅលើសាកល លោកដើម្បីអភិរក្សសត្វ ខ្សឹបនេះកុំឲ្យបាត់បង់ ខណៈចំនួនរបស់សត្វខ្សឹបនៅក្នុងប្រទេសកម្ពុជា នៅឆ្នាំ២០១២ មានប្រមាណ៤៣២ក្បាល។ ទីជម្រកវាលស្មៅនៃតំបន់ ទំនាបទន្លេសាបក្នុងខេត្តកំពង់ធំ គាំទ្រដល់ការរស់នៅរបស់សត្វខ្សឹបច្រើន ជាងគេបង្អស់នៅលើសាកលលោក និងមានសារៈសំខាន់បំផុតសម្រាប់ការ រស់រានមានជីវិតរបស់ពួកវា»៕

សត្វកម្រត្រូវបានរកឃើញនៅខេត្តកំពង់ធំ
4/
5
Oleh
Unknown