ក្រុមបាល់ទាត់U ២២របស់កម្ពុជាបានចេញដំណើរទៅចូលរួមការប្រកួតពានរង្វាន់ KBZ Bank នៅសហភាពមីយ៉ាន់ម៉ាហើយក្នុងថ្ងៃនេះ។ ព្រឹត្តិការណ៍ KBZ Bank Cup ២០១៧នេះនឹងធ្វើការប្រកួតចាប់ពីថ្ងៃទី២៨ ខែមិថុនា ដល់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៧ ។ ក្រុមចំនួន៤នឹងធ្វើការប្រកួតដណ្ដើមពានរង្វាន់មួយនេះដែលក្នុងនោះមានក្រុមបាល់ទាត់ U ២២ មីយ៉ាន់ម៉ា (ម្ចាស់ផ្ទះ) U២២ ហុងកុង U២២ ជប៉ុន និង U ២២ កម្ពុជា ហើយម្ចាស់ជើងឯក នឹងទទួលបានប្រាក់រង្វាន់ចំនួន០១ម៉ឺនដុល្លារអាមេរិក។ ចំណែកឯក្រុមជើងឯករង ទទូលបានទឹកប្រាក់ចំនួន៥ពាន់ដុល្លារអាមេរិក។U ២២ យុវជនកម្ពុជានឹងត្រូវប្រកួតជាមួយម្ចាស់ផ្ទះមីយ៉ាន់ម៉ានៅថ្ងៃទី២៨ ខែមិថុនាខាងមុខនេះវេលាម៉ោង៦:៣០នាទីល្ងាច៕
U ២២ កម្ពុជាចេញទៅប្រកួតនៅមីយ៉ាន់ម៉ា
4/
5
Oleh
Unknown