Wednesday, May 31, 2017

ប៉ាគីអាវ ធ្លាប់ក្រីក្រទើប ដឹងថាអ្នកក្រលំបាក

កំពូល​អ្នក​ប្រដាល់​លំដាប់​ពិភពលោករបស់ហ្វីលីពីន លោក មេនី ប៉ាគីអាវ (Manny Pacquiao) ដែល​មនុស្ស​នៅទូទាំងពិភពលោកសុទ្ធតែបានស្គាល់គាត់រួចមកហើយថាជាអ្នកប្រដាល់ម្នាក់ដែលមាន
ភាពជោគជ័យបំផុតនៅក្នុងអាជីពប្រដាល់របស់ខ្លួន។ ប៉ុន្តែប្រហែលមិនមានមនុស្សច្រើនប៉ុន្មានទេ​ដែលបានដឹងអំពីប្រវត្តិដ៏លំបាក់វេតនារបស់គាត់។ លោកប៉ាគីអាវកើតមកក្នុងគ្រួសារមួយដ៏​ក្រីក្រ​បំផុត ដែលឪពុកម្តាយរបស់គាត់បានលែងលះគ្នានៅពេលដែលលោកកំពុងរៀនថ្នាក់ទី៦។ ដោយ​សារ​តែជីវភាពក្រីក្រលំបាកពេកហើយគ្មានឪពុករកស៊ីចិញ្ចឹមផង លោក​ប៉ាគីអាវ​បាន​បោះបង់​ចោល​ការសិក្សាត្រឹមថ្នាក់វិទ្យាល័យ ហើយចាកចេញពីស្រុកកំណើតធ្វើដំណើរ​មកទីក្រុង​ម៉ានីល​នៅអាយុ១៤ឆ្នាំ។ នេះហើយជាចំនុចចាប់ផ្តើមក្លាយខ្លួនជាកីឡាប្រដាល់របស់លោក។ ចាប់ផ្តើមពីចំនុចសូន្យរហូតក្លាយខ្លួនជាកីឡាប្រដាល់ម្នាក់ដែលមានភាពល្បីល្បាញពាសពេញពិភព
លោក ហើយបច្ចុប្បន្ននេះលោកប៉ាគីអាវមានទ្រព្យសម្បត្តិប្រមាណ២០០លានដុុល្លារ។ ទោះបីជាលោក្លាយខ្លួនជាមនុស្សល្បីរបស់ពិភពលោកក្តី ប៉ុន្តែលោកមិនបានភ្លេចពីប្រភពដើមថា​លោក​ធ្លាប់មានប្រវត្តិបែបណានោះទេ។ យើងអាចចាត់ទុកលោកប៉ាគីអាវថាជាកីឡាករ​ម្នាក់ដែលមានចិត្តសម្បុរសបំផុត​មួយនៅក្នុងពិភពលោក។​ យើងធ្លាប់បានដឹងហើយថាពីមុនលោកប៉ាគីអាវបានសាងសង់ផ្ទះដល់ប្រជាជនហ្វីលីពីនដែលក្រីក្រនឹងគ្មាន
ផ្ទះសម្បែងចំនួន១០០០ខ្នងរួចមកហើយ ប៉ុន្តែថ្មីៗនេះលោកទើបតែ​សាងសង់ផ្ទះចំនួន១០៤ខ្នងទៀត សម្រាប់អ្នកក្រីក្រនៅស្រុកកំណើតរបស់គាត់។ មិនត្រឹមតែជួយសាងសង់ផ្ទះដល់ប្រជាជនក្រីក្រប៉ុណ្ណោះទេលោកប៉ាគីអាវក៏បានផ្តល់ជំនួយជាច្រើនទៀត​ដល់អ្នកក្រីក្រផងដែរ។ នេះចាត់ទុកថាជាគំរួមួយសម្រាប់បុគ្គលល្បីគ្រប់រូប​ដែលមានបានហើយសូមកុំភ្លេចកំណើតខ្លួន សូមយកលោកប៉ាគីអាវធ្វើជាគំរួ៕





    

Related Posts

ប៉ាគីអាវ ធ្លាប់ក្រីក្រទើប ដឹងថាអ្នកក្រលំបាក
4/ 5
Oleh

Subscribe via email

Like the post above? Please subscribe to the latest posts directly via email.