គ្រាន់តែឮចំណងជើងពិតជារន្ធត់ទៅហើយ ចុះទម្រាំអ្នកដែលនៅក្នុងហេតុការណ៍នោះទៀត តើពួកគេនឹងតក់ស្លុតយ៉ាងណា ប៉ុន្តែទោះជាយ៉ាងណារឿងនេះវាបានកើតឡើងរួចហើយ។
កាលពីថ្ងៃសុក្រកន្លងទៅថ្មីៗនេះគ្រីស្ទានចំនួន២៩នាក់ត្រូវបានក្រុម ISIS សម្លាប់នៅជិតទីក្រុង Cairo ប្រទេសអេស៊ីប។ បើតាមសារព័ត៌មាន CBN News បានឲ្យដឹងថាពួក ISIS មានគ្នាប្រមាណ១០នាក់បិទមុខជិត បានស្ទាក់រថយន្តក្រុងមួយគ្រឿងរបស់គ្រីស្ទានដែលកំពុងធ្វើដំណើរតាមដងផ្លូវ។ អ្នកនៅរស់រានមានជីវិតបានថ្លែងថាពួកISISបានបង្ខំឲ្យពួកយើងចុះពីរថយន្តម្នាក់ម្តងៗរួចសួរថាតើអ្នកជាគ្រីស្ទានមែនឬក៏មិនមែន។
បើយោងតាមរបាយការណ៍របស់សារព័ត៌មាន World Watching Monitor.org បានឲ្យដឹងថាគ្រប់គ្នាដែលនៅលើរថ្ថយនក្រុងនោះត្រូវបានក្រុម ISIS បញ្ជាឲ្យបោះបង់ជំនឿរបស់ខ្លួនឈប់ជឿលើព្រះយេស៊ូវទៀត ហើយត្រូវចូលសាសនាអ៊ីស្លាម ប៉ុន្តែអ្នកទាំងនោះបានបដិសេធ។
របាយការណ៍នេះបន្ថែមថា ដោយសារតែពួកគេបដិសេធមិនព្រមលះបង់ជំនឿងរបស់ខ្លួននិងមិនព្រមចូលសាសនាអ៊ីស្លាមផងនោះទើបធ្វើឲ្យពួក ISIS ខឹងយ៉ាងខ្លាំងក៏បានបាញ់សំលាប់ពួកគេម្នាក់ម្តងៗ អ្នកខ្លះបាញ់ចំក្បាល ខ្លះបាញ់ចំបំពង់ក។
លោក Azra Fakhry ដែលជាបព្វជិតរបស់ Maghagha and El-Idwa Archdiocese បានប្រាប់សារព័ត៌មាន World Watch Monitor ថាក្រុមភារវករបានទាមទារឲ្យគ្រីស្ទានទាំងអស់នោះ និយាយថា៖«គ្មានព្រះឯណាទៀតទេក្រៅពីអាឡាហើយ មហាម័តជាអ្នកនាំសាររបស់ព្រះអាឡា»។ ប៉ុន្តែទោះជាមានការបង្ខិតបង្ខំឲ្យចូលសាសនាអ៊ីស្លាមបែបនេះក្តីក៏គ្រីស្ទានទាំងនោះឆ្លើយថា៖«យើងជាគ្រីស្ទាន យើងមិនចូលសាសនាអ៊ីស្លាមទេ»។ ដោយសារឭពាក្យនេះក្រុមISISបានបាញ់សំលាប់ពួកគេម្នាក់ម្តងៗអស់ចំនួន២៩នាក់មានទាំងកុមារផងដែរ។
គ្រីស្ទាននៅប្រទេសអេស៊ីបដែលមានប្រមាណ១០ភាគរយប្រជាជនសរុបតែងតែត្រូវបានគេធ្វើទុកបុកម្នេញ ដោយកាលពីប៉ុន្មានខែមុនមានការបំផ្ទុះគ្រាប់បែកនៅព្រះវិហារគ្រីស្ទានពីរកន្លែងដោយបានសម្លាប់គ្រីស្ទានអស់ចំនួន៤៥នាក់ផងដែរ៕

រន្ធត់: ISIS បើមិនឈប់ជឿព្រះយេស៊ូវទេនឹងសម្លាប់ចោល
4/
5
Oleh
Unknown