បើយោងតាមCNNបានឲ្យដឹងថាទិន្នន័យរបស់រដ្ឋាភិបាលជប៉ុនដែល បានចេញផ្សាយ កាលពីថ្ងៃអង្គារ កន្លងទៅបានបង្ហាញថាក្នុងប្រទេសជប៉ុន បានឈានដល់ចំនុចមួយដែលខ្វះកំលាំងពលកម្មធ្ងន់ធ្ងរបំផុត ក្នុងរយៈពេលជាង៤០ឆ្នាំមកនេះ។
បច្ចុប្បន្ននេះប្រទេសជប៉ុនមានការងារចំនួន១ ,៤៨សម្រាប់មនុស្សម្នាក់ដែលជា ចំនួន មួយខ្ពស់បំផុតបើគិតចាប់តាំង ពីឆ្នាំ១៩៧៤មកហើយនៅពេលដែល កំណើនស្ទុះលឿនខ្លាំង ជំរុញឱ្យ សមាមាត្រកើនរហូតដល់ ១.៥៣។ ស្ថានភាពបច្ចុប្បន្ន ជាទូទៅគឺល្អសម្រាប់ សេដ្ឋកិច្ចរបស់ ប្រទេសជប៉ុន។
លោក Marcel Thieliant សេដ្ឋវិទូជាន់ខ្ពស់ នៅក្រុមហ៊ុន ស្រាវជ្រាវ ជប៉ុន Capital Economics បានថ្លែងថា៖«មាន មនុស្សជាច្រើន បានចូលមកក្នុងទីផ្សារការងារ ...»។
លោកបន្តថា៖«ចំនួនមនុស្ស ដែលមានវ័យចំណាស់ និងស្ត្រី កំពុងចូលរួម បំពេញកម្លាំងពលកម្មដែលខ្វះគឺវាបានកើនឡើង ខណៈដែលកង្វះកម្លាំងពលកបានមធ្វើឲ្យក្រុមហ៊ុនមួយចំនួន បង្ខំចិត្តជួល មនុស្សដែល ពីមុនមិន ចង់ធ្វើការឲ្យចូលមកធ្វើការ»។
លោក Thieliant ថ្លែងថា៖«ខណៈពេលដែល សេដ្ឋកិច្ចជប៉ុន កំពុងកើនឡើង តួលេខ ទីផ្សារការងារ ក៏កាន់តែមានតែច្រើនឡើងៗ ប៉ុន្តែកម្លាំងពលកម្មបែរជាខ្វះខាតទៅវិញ»។
អាយុកាល រស់នៅរបស់ប្រជាជនជប៉ុនកាន់តែខ្ពស់ អត្រាមនុស្សមានវ័យចាស់កាន់តតែច្រើននិងអត្រា កំណើត ទាប បង្កបានជាការគំរាមកំហែង មួយដល់កំណើន សេដ្ឋកិច្ចរបស់ប្រទេសនេះ នាពេលអនាគត៕
លោក Marcel Thieliant សេដ្ឋវិទូជាន់ខ្ពស់
លោកបន្តថា៖«ចំនួនមនុស្ស
លោក Thieliant ថ្លែងថា៖«ខណៈពេលដែល
ប្រទេសជប៉ុនកំពុងខ្វះកំលាំងពលកម្មធ្ងន់ធ្ងរ
4/
5
Oleh
Unknown