ប្រភពពីអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា៖« រថយន្តមួយគ្រឿងបើកបោះពួយយ៉ាងលឿនក្នុងស្ថានភាពស្រវឹងជោគជាំជ្រុលទៅបុករថយន្តបើកច្រាស់ទិសគ្នាពេញមួយទំហឹង
បណ្ដាលឲ្យមនុស្ស៤នាក់ស្លាប់និង២ទៀតរងរបួសធ្ងន់-ស្រាល ។
ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង១ និង១០នាទី
រំលងអធ្រាតឈានចូលថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ២១បេ
ត្រង់ចំណុចK១២ ស្ថិតក្នុងភូមិព្រែកសំរោង៣សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ។ មន្ត្រីនគរបាលចរាចរណ៍ក្រុងតាខ្មៅបានឲ្យដឹងថា រថយន្តបង្កម៉ាកកាមរីឆ្លាម
ពណ៌ស្ក ពាក់ស្លាកលេខ ភ្នំពេញ 2H-3738 បើកបរដោយឈ្មោះ នៅ ថារ៉ូត ភេទប្រុស
អាយុ២៨ឆ្នាំ (ស្លាប់) មានទីលំនៅភូមិព្រែកលោក ឃុំព្រែកស្តី ស្រុកកោះធំ
ខេត្តកណ្តាល និងអ្នករួមដំណើរជាមួយ៥នាក់ទៀតនោះ ទី១-ឈ្មោះម៉ុង សុងហ៊ត
ភេទប្រុស អាយុ៣៤ឆ្នាំ (ស្លាប់) មានទីលំនៅជាមួយអ្នកបើកបររថយន្ត ទី២-ឈ្មោះ
ស្រ៊ឺស៊ីនឿន ភេទប្រុស អាយុ៣០ឆ្នាំ (ស្លាប់) មានទីលំនៅភូមិព្រែកស្តី
ឃុំព្រែកស្តី ស្រុកកោះធំ ទី៣-ឈ្មោះ គង់ចេងហេង ភេទប្រុស អាយុ៣៤ឆ្នាំ
(ស្លាប់) មានទីលំនៅក្នុងភូមិទេពអជូន ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល
ទី៤-ឈ្មោះ ញ៉ ធឿង ភេទប្រុស អាយុ៣០ឆ្នាំ (របួសធ្ងន់)
មានទីលំនៅក្នុងភូមិព្រែកស្តី ឃុំព្រែកស្តីស្រុកកោះធំ និងទី៥-ឈ្មោះ ឡេង វុធ
ភេទប្រុស អាយុ៣៦ឆ្នាំ (របួសស្រាល) មានទីលំនៅក្នុងភូមិស្វាយជួរឃុំកោះខែល
ស្រុកស្អាង ។ ចំណែករថយន្តភាគីម្ខាងទៀតម៉ាកហ៊ីយ៉ាន់ដាយ ធុនធំ ចំណុះ១០តោន
ជារថយន្តដឹកទំនិញ (ដឹកគ្រាប់ពោត) ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-2452
បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ ក្រោយពីកើតហេតុបានរត់គេចខ្លួនបាត់ ។
ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុសាក្សីបានឃើញជនរងគ្រោះទាំង៦នាក់ចូលរួមកម្មវិធីខួបកំណើតកូនបងប្អូននៅឯរាជធានីភ្នំពេញ បន្ទាប់ពីចេញពីកម្មវិធីខួបកំណើរជនរងគ្រោះទាំង៦នាក់បាននាំគ្នាចូលទៅច្រៀងកំសាន្តលេងនៅក្នុងហាងខារ៉ាអូខេមួយកន្លែងម្តុំចាក់អង្រែ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ខណៈដែលច្រៀងចប់ក៏នាំគ្នាជិះរថយន្តខាងលើនោះត្រឡប់ទៅលំនៅឋានវិញលុះបើកមកដល់ចំណុចកើតហេតុខាងលើអ្នកបើកបររថយន្តបានបាត់បង់ម្ចាស់ការបើករេចង្កូតជ្រុលទៅបុកជាមួយរថយន្តធុនធំបើកច្រាស់ទិសគ្នាពេញមួយទំហឹង បណ្តាលឲ្មនុស្ស៤នាក់ស្លាប់ និង២នាក់ទៀតរងរបួសធ្ងន់-ស្រាលតែម្តង ។
ក្រោយពីមានហេតុការណ៍កើតឡើងជនរងគ្រោះរងរបួសធ្ងន់ស្រាល២នាក់ ត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ ។ ដោយឡែកសាកសពជនរងគ្រោះទាំង៤នាក់ ត្រូវបានរថយន្តសាមុយដឹកត្រឡប់ទៅកាន់លំនៅឋានរៀងៗខ្លួន ដើម្បីឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី» ៕

សប្បាយខារ៉ាអូខេពេក ស្លាប់អស់៤នាក់....
4/
5
Oleh
Unknown