Tuesday, August 8, 2017

ចាប់បានជនសង្ស័យសម្លាប់យុវតីអាយុ១៨ឆ្នាំ

ប្រភពពីអគ្គស្នងការដ្ឋានបានឲ្យដឹងថាជនសង្ស័យពីរនាក់ដែលពាក់ព័ន្ធករណីរំលោភសម្លាប់លើយុវតីម្នាក់កាលពីថ្ងៃទីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៧នៅភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ត្រូវបានកម្លាំងជំនាញខេត្តស្រាវ​ជ្រាវស៊ើបអង្កេត រកឃើញនិងបានឃាត់ខ្លួន នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង៨ព្រឹក។ លោកឧត្តមសេនីយ៍ទៅ គឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀងបានឲ្យដឹងថា​ដោយសារការយកចិត្តទុកដាក់កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យខណៈពេលពួកគេកំពុងធ្វើដំណើរតាមដងផ្លូវ។
លោកស្នងការបញ្ជាក់ថាជនសង្ស័យទី១-ឈ្មោះ ឆឺយ សុជាតិ ភេទប្រុស អាយុ៣៦ឆ្នាំ និងជនសង្ស័យទី២-ឈ្មោះ ផ្លេក មុន្នី ឃាត់នៅភ្នំពេញ មុខរបរបើកបររថយន្តតាក់ស៊ីទាំងពីរនាក់ ទីលំនៅភូមិព្រៃតាញ៉យ ឃុំខ្សែត្រ ស្រុកកំពង់រោទិ៍។
សម្ភារៈដកហូតបានរួមមានៈ ខ្សែក មួយខ្សែ, ជញ្ជៀនមួយវង់ និងរថយន្តមួយគ្រឿងម៉ាក HIGHLANDER។
សូមបញ្ជាក់ថាសពយុវតីម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ ដឹកផ្កាប់មុខស្លាប់និងមានដំថ្មសង្កត់ពីក្រោយក្បាល ដោយអាក្រាតកាយ ខោខាវប៊យជើងវែង និងខោលីអូនៅជាប់ក ជើងខាងស្តាំ សង្ស័យករណីរំលោភសម្លាប់នៅចំណុចវាលស្រែខាងជើងរបងភូមិរបស់លោកជំទាវ ឆឹង ណេង ស្ថិតនៅក្នុងភូមិ តាពៅសង្កាត់បាវិត ក្រុងបាវិតខេត្តស្វាយរៀង កាលវេលាម៉ោង ១៥និង៣០នាទីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៧។
សមត្ថកិច្ចបន្តថា សាកសពឈ្មោះ សុវណ្ណ សុម៉ាលីន ភេទស្រី អាយុ ១៨ឆ្នាំ ជនជាតិខ្មែរមុខរបរបុគ្គលិកការស៊ីណូហ្គោដឡាក់ ស្ថិតនៅក្នុងក្រុងបាវិត មានទីលំនៅភូមិដូនម៉ៅលើ ឃុំទន្លេរបិត ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដេកស្លាប់ផ្កាប់មុខនៅក្នុងទឹកស្រែ ក្រោយពីលើកសាកសព ពីក្នុងទឹក មកលើគោកដើម្បីធ្វើការពិនត្យឃើញថា សាកសព មានសភាពហើមស្អុយនិងនៅ ក មានកន្សែងរឹតជាប់ និង ក ខ្លួនប្រាណ មានរបកស្បែកទាំងមូលខ្លន។
បច្ចុប្បន្នជនសង្ស័យឃាត់ខ្លួនបណ្តោះអាសន្ននៅការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងដើម្បីចងក្រងឯកសារ បញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី ៕




Related Posts

ចាប់បានជនសង្ស័យសម្លាប់យុវតីអាយុ១៨ឆ្នាំ
4/ 5
Oleh

Subscribe via email

Like the post above? Please subscribe to the latest posts directly via email.