Tuesday, August 8, 2017

រំភើប....នាយករដ្ឋមន្ត្រីជប៉ុនធ្វើខួបកំណើតឲ្យសម្តេចតេជោ

លោកនាយករដ្ឋមន្រ្តីជប៉ុនជូនពរថ្ងៃខួបកំណើតសម្តេចតេជោ
ទីក្រុង​ តូក្យូ ប្រទេសជប៉ុន, ៧ សីហា ២០១៧
អំឡុងពេលពិធីលៀងសាយភោជន៍កំពុងប្រព្រឹត្តិទៅយ៉ាងសប្បាយរីករាយ ស្រាប់តែឮសម្លេងភ្លេងជូនពរថ្ងៃខួប កំណើត ដែលធ្វើអោយអ្នកចូលរួមទាំងអស់មានការភ្ញាក់ផ្អើល ហើយគ្រប់ៗគ្នាបានបែរមុខទៅរកតុរបស់ សម្តេចតេជោ និងលោកនាយករដ្ឋមន្រ្តីជប៉ុន ដែលកំពុងអង្គុយរួមតុជាមួយគ្នា។ ពេលនោះ ស្រាប់តែឃើញមនុស្សម្នាក់កាន់នំខួប កំណើតដើរសំដៅទៅរកតុរបស់ សម្តេចតេជោ ហើយ លោក Shinzo Abeក៏ បានច្រៀង ចំរៀងជូនពរថ្ងៃខួបកំណើត អមជាមួយភ្លេងដែលកំពុងលេង។ ក្រោយពីភ្លេងចប់ លោក Abe បានមានប្រសាសន៍ថា “ ជូនពរថ្ងៃខួបកំណើត សម្តេចតេជោ” ហើយ សម្តេចតេជោ ក៏បានផ្លុំពន្លត់ភ្លើងទៀនក្រោមស្នូរទះដៃអបអរសាទរយ៉ាងកងរំពង ប្រកបដោយ បរិយាកាសស្និទ្ឋស្នាល និងរីករាយបំផុត។
សម្តេចតេជោ បានថ្លែងអំណរគុណ លោក Shinzo Abe ចំពោះកាដូសម្រាប់វាយកូនគោល១ឈុត និងនំខួបកំណើតភ្ញាក់ផ្អើលដែលធ្វើអោយ សម្តេចតេជោ ចងចាំនូវអនុស្សាវរីយ៍នេះមិនអាចបំភ្លេចបានឡើយ៕









Related Posts

រំភើប....នាយករដ្ឋមន្ត្រីជប៉ុនធ្វើខួបកំណើតឲ្យសម្តេចតេជោ
4/ 5
Oleh

Subscribe via email

Like the post above? Please subscribe to the latest posts directly via email.