Saturday, August 12, 2017

អ្វីទៅជា ជំងឺមហារីកក្រពះ!


ជំងឺមហារីកក្រពះជាជំងឺដុះដុំសាច់កាចក្នុងក្រពះ ហើយវិវត្តពីតូចដល់ធំដោយសន្សឹមៗ ហើយបែងចែកជាពីរដំណាកកាលធំៗគឺ៖
- ដំណាក់កាលមិនទាន់សាយភាយ
- និងដំណាក់កាលសាយភាយទៅសរីរ:ផ្សេងៗ។
ក) កត្តាប្រឈម៖
កក្តាដែលប្រឈមអោយមានជំងឺមហារីកក្រពះមានដូចជាៈ
- ជំងឺរលាកក្រពះរុំារៃដោយមេរោគឈ្មោះ H. pylori
- អ្នកពិសារបារី
- អ្នកលើសទម្ងន់
- អ្នកមានទំលាប់ទទួលទានប្រៃ
- អ្នកដែលឆ្លាប់ទទួលការវះកាត់ក្រពះដោយសារដំបៅក្រពះ
- អ្នកមានញាតិសន្តានមានប្រវត្តិកើតជំងឺមហារីកជាដើម។
ខ) រោគសញ្ញា៖
ជំងឺមហារីកក្រពះដំណាក់កាលដំបូងជាទូទៅមិនមានរោគសញ្ញាទេ។ អ្នកជំងឺមួយចំនួនតូចអាចមានរោគសញ្ញាដែលអាច្រឡំនិងជំងឺរលាកក្រពះ ឬខ្សោយក្រពះ ដូចជា៖
- តឹងណែនចុងដង្ហើម
- ពិបាករំលាយអាហារ
- ភើចង្អោរ
- ធុំអាហារ
រោគសញ្ញាអាចលេចចេញច្បាស់លាស់នៅពេលដែលជំងឺវិវត្តដល់ដំណាក់កាលធ្ងន់ធ្ងរដូចជា
- អស់កម្លាំងខ្លាំង
- ស្រកទំងន់ ច្រើនខុសធម្មតា
- មានដុំសាច់ក្នុងពោះដែលអាចស្ទាបប៉ះដោយដៃ
- ពេលខ្លះរហូតដល់ក្អូតឈាម និងបត់ជើងធំមកខ្មៅ
គ) ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាល៖
ដើម្បីធ្វើរោគវិនិច្ឆ័យជាក់លាក់ យើងត្រូវអនុវត្តតាមវិធីសាស្រ្តដូចជា ពិនិត្យឈាម ថតឆ្លុះក្រពះ វិភាគសាច់រកកោសិកាមហារីក ថតស្កេនដើម្បីវាយតំលៃទីតាំង និងការសាយភាយ។ បន្ទាប់មកទើបចូលដល់ការព្យាបាលដោយផ្អែកតាមដំណាក់កាលរបស់ជំងឺ។
- នៅដំណាក់កាលមិនទាន់សាយភាយ វិធីសាស្រ្តដែលមានប្រសិទ្ធិភាពជាងគេគឺ ការព្យាបាលដោយវះកាត់យកដុំមហារីកចេញ ដើម្បីបញ្ឈប់ការវិវត្តន៍របស់ដុំមហារីក។
- ដំណាក់កាលសាយភាយ៖ ជាដំណាក់កាលដែលមិនអាចធ្វើការវះកាត់បាន។ ដំណាក់កាលនេះការព្យាបាលបានត្រឹមជាការពន្យារ គឺព្យាបាលដោយថ្នាំគីមី និងថ្នាំមួយចំនួនទៀត ដើម្បីទប់ទល់ការវិវត្តិន៍របស់ជំងឺ រក្សាស្ថានភាពរឹងមុំារបស់អ្នកជំងឺ ព្រមទាំងជួយមិនអោយមានការឈឺចាប់។
ឃ) វិធានការណ៍ការពារ៖
ទោះបីមិនមានវិធានការណ៏ដែលអាចការពារជំងឺមហារីកក្រពះបាន100% ក៏មានវិធីមួយចំនួនអាចអោយយើងកាត់បន្ថយកត្តា ប្រឈមបានមួយចំនួនដូចជា: បង្តើតទំលាប់ល្អក្នុងការបរិភោគ និងការរស់នៅ ដោយកុំទទួលទានប្រៃ កុំពិសារបារី ធ្វើយ៉ាងណាកុំអោយលើសទម្ងន់។




«ដូច្នេះដើម្បីសុខភាព និងប្រសិទ្ធិភាពខ្ពស់ក្នុងការព្យាបាល ប្រសិនបើលោកអ្នកតែងមានអាការ:ដូចបានរៀបរាប់ខាងលើ ឬសញ្ញានៃជំងឺរលាកក្រពះ ឬក៏មានប្រវត្តិញាតិសន្តានមានជំងឺមហារីកក្រពះ សូមមេត្តាប្រញាប់ជួបពិភាក្សាជាមួយក្រុមវេជ្ជបណ្ឌិតជំនាញឯកទេសនៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីការស្វែងរករោគវិនិច្ឆ័យ និងឈានដល់ការសំរេចវិធីសាស្ត្រព្យាបាលនៃជំងឺមហារីកក្រពះនាដំណាក់កាលដំបូង ដើម្បីប្រសិទ្ធភាពជាសះស្បើយខ្ពស់។»

Related Posts

អ្វីទៅជា ជំងឺមហារីកក្រពះ!
4/ 5
Oleh

Subscribe via email

Like the post above? Please subscribe to the latest posts directly via email.