ប្រភពពីហ្រេ្វសញូវបានឲ្យដឹងថាមានជនមិនស្គាល់មុខ បានដាក់គ្រឿងផ្ទុះនៅទូម៉ាស៊ីន ATM
សម្រាប់ដកប្រាក់របស់ធនាគារ ABA បណ្តាលឲ្យផ្ទុះឆេះបំផ្លាញស្ទើរទាំងស្រុង
កាលពីវេលាម៉ោងទៀបភ្លឺ ទី១៥ ខែសីហា ឆ្នាំ២០១៧នេះ។
ម៉ាស៊ីនទូ ATM សម្រាប់ដកប្រាក់របស់ធនាគារ ABA ស្ថិតនៅមុខអាហារដ្ឋាន ដេលី តាមផ្លូវជាតិលេខ៣៣A ខាងជើងឆ្នេរកែប ក្រុងកែប ខេត្តកែប ដែលបណ្តាលឲ្យឆេះទូនោះតែម្តង។
ស្នងការនគរបាលខេត្តកែប លោកឧត្តមសេនីយ៍ទោ អ៊ីង សំអុល បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅមុននេះបន្តិចថា អំពើដាក់បំផ្ទុះក្នុងម៉ាស៊ីនទូ ATM ជាអំពើចោរកម្ម លួចយកលុយ ប៉ុន្តែនៅពេលនេះ កម្លាំងនគរបាលរបស់លោក សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ បាននឹងកំពុងបើកការស្រាវជ្រាវ ដើម្បីឈានទៅដល់ការចាប់ខ្លួនជនល្មើស។
យ៉ាងណាក៏ដោយ លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា តើទឹកប្រាក់ប៉ុន្មាន ត្រូវជនល្មើសយកទៅ ប៉ុន្តែតាមការសន្និដ្ឋានក៏មិនច្រើនដែរ ខណៈដែលប្រាក់មួយចំនួនទៀត ត្រូវបានឆេះ។ សូមបញ្ជាក់ថា នេះជាករណីលើកទី១ ដែលបានកើតឡើងនៅខេត្តកែប ហើយករណីនេះ ក៏ធ្លាប់បានកើតមានម្តង កាលពីពេលកន្លងទៅ នៅខណ្ឌទួលគោក រាជធានីភ្នំពេញផងដែរ៕

សូម្បីទូម៉ាស៊ីន ATM ក៏លោកចោរមិនលើកលែងដែរ
4/
5
Oleh
Unknown