Monday, July 24, 2017

គ្រូបង្វិកអាយុក្រោម២៣ឆ្នាំកម្ពុជាមិនសប្បាយចិត្តនឹងលទ្ធផលឈ្នះហ្វីលីពីន១-០

លោកគ្រូបង្វឹករបស់ក្រុមជម្រើសជាតិU២៣ឆ្នាំកម្ពុជា Leonardo Vitorino បាន​សម្ដែង​ការ​មិន​ពេញ​ចិត្តចំពោះកូនក្រុមរបស់ខ្លួនទោះបីបានយកឈ្នះក្រុមក្រុម U-23 ហ្វីលីពីនក្នុងលទ្ធផល ១-០ ក្តី។ នៅក្នុងវគ្គជម្រុះពានរង្វាន់ AFC U-23 Championship 2018 កាលពីយប់មិញក្រុមកម្ពុជាត្រូវ​បាន​គេ​មើល​ឃើញថា​មានភាគរយគ្រប់គ្រងសាច់បាល់ច្រើនជាងហ្វីលីពីនប៉ុន្តែធ្វើមិនបានសំរេច។កីឡាករ
ច្រឹងពលរដ្ឋមានឪកាសទាត់បាល់ពិន័យ១១ម៉ែត្រដែរប៉ុន្តែទាត់មិនចូល។លោក Leonardo ថ្លែងថា  ជ័យជម្នះនេះ មិនស្មើនឹងការចាញ់ក្រុមខ្លាំង ដូចជាជប៉ុន ឬស្មើចិន នោះឡើយប៉ុន្តេ​កម្ពុជា​លេង​អស់​​ពី​សមត្ថភាពឡើយ ។ អ្វីដែលគេមើលឃើញគឺថាតំបន់ប្រយុទ្ធរបស់ក្រុមកម្ពុជាគឺមិនមុតស្រួច​នោះទេ។តំបន់បំរើនឹងការពារល្អប៉ុន្តែតំបន់ប្រយុទ្ធនៅមានចំនុចខ្វះខាតច្រើន។ សូមបញ្ជាក់ថាកម្ពុជាអស់ឪកាសឡើងទៅលេងវគ្គបន្តហើយទោះបីជាឈ្នះហ្វីលីពីនក៏ដោយព្រោះ
ជប៉ុនចាញ់ចិន១-២ ធ្វើឲ្យកម្ពុជាស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ៣មាន៤ពិន្ទុ។ កាលពីម្សិលមិញ
សម្តេចហ៊ុនសែនក៏បានឧបត្ថមដល់ក្រុមជម្រើសជាតិអាយុក្រោម២៣ឆ្នាំនូវទឹកប្រាក់៣៣០០០ដុល្លារ
ផងដែរជាការលើកទឹកចិត្ត៕








Related Posts

គ្រូបង្វិកអាយុក្រោម២៣ឆ្នាំកម្ពុជាមិនសប្បាយចិត្តនឹងលទ្ធផលឈ្នះហ្វីលីពីន១-០
4/ 5
Oleh

Subscribe via email

Like the post above? Please subscribe to the latest posts directly via email.