តាមរយៈផេក«មរតកកម្ពុជា»បានឲ្យដឹងថាកម្ពុជាចាប់ផ្តើមនាំចេញផ្លែចេកអំបូងលឿង
ចំនួន១០០តោនដែលដាំនៅខេត្តរតនគិរី ទៅលក់នៅតាមទីផ្សារអន្តរជាតិ
និងត្រៀមនាំចេញផ្លែស្រការនាគ នាពេលឆាប់ៗខាងមុខនេះ!
នាព្រឹកថ្ងៃទី២២ ខែកក្តដា ឆ្នាំ២០១៧ មានពិធីប្រកាសចាប់ផ្តើមនាំចេញផ្លែចេកកម្ពុជាលើកទីមួយ ចំនួន១០០តោន (៥ទូរកុងតេន័រត្រជាក់ ៤០ហ្វីត) នៃផ្លែចេកអំបូងលឿង (ពូជនាំចូល) ។
ចេកអំបូងលឿងសម្រាប់ការនាំចេញនេះ បច្ចុប្បន្នមានដាំនៅស្រុកកូនមុំ ខេត្តរតនគិរី ចំនួន១០០០ហិកតា កំពុងត្រូវប្រមូលផល នឹងនាំចេញជាបណ្តើរៗ។ ដោយឡែកផ្លែស្រការនាគចំនួន៥០០ហិកតា នឹងប្រមូលផលចាប់ផ្តើមនាំចេញនៅខែកញ្ញា ខាងមុខនេះ។

ចេកសម្រាប់ការនាំចេញ ជាប្រភេទពូជចេកអំបូងលឿង ដែលជាពូជនាំចូល
ដែលអាចរក្សាទុកបានរហូត០៣ខែ បន្ទាប់ពីប្រមូលផល
ដោយរក្សាទុកក្នុងបន្ទប់ត្រជាក់ ដែលជាគុណភាពចំបង សម្រាប់បម្រើការនាំចេញ។
ចេកទាំងនេះ ត្រូវបានដាំដោយ ការបណ្តុះជាលិកា ប្រមូលផលនៅអាយុ ៥០
ទៅ៥៥ថ្ងៃក្រោយពីកាត់ត្រយូងចោល រួចត្រូវដាក់ចូលក្នុងបន្ទប់ត្រជាក់ជាចាំបាច់
និងត្រូវបន្ទុំតាមវិធីមួយកំណត់៕
កម្ពុជាចាប់ផ្តើមនាំចេញផ្លែចេកទៅកាន់ទីផ្សារអន្តរជាតិ
4/
5
Oleh
Unknown