Thursday, June 29, 2017

ប្តីប្រពន្ធពីរនាក់ស្លាប់ដោយករណីឆក់ការបូប

ប្តីប្រពន្ធពីរនាក់បានស្លាប់ដោសារតែចោរឆក់កាបួប  ដែល​ហេតុការណ៍​​ដ៏រន្ធត់នេះ​ បាន​កើត​ឡើង​កាលពីវេលាយប់ថ្ងៃទី ២៨ មិថុនា ២០១៧ ស្ថិតនៅក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ជនសង្ស័យឈ្មោះ ផាន់ ម៉ុន ភេទ ប្រុស អាយុ ២៧ ឆ្នាំ ជាមនុស្សញៀនថ្នាំ ចំណែកឯជន​រងគ្រោះ​ប្តីឈ្មោះ មាន ពិសី ភេទ ប្រុស អាយុ ២៩ ឆ្នាំ មុខរបរ លក់ដូរ ស្នាក់នៅផ្ទះ​លេខ​០៤​(បុរីពិភព​ថ្មីចំការ​ដូង) ផ្លូវ២១៧ សង្កាត់ដង្កោ ខណ្ឌ ដង្កោ រាជធានីភ្នំពេញនិងប្រពន្ធឈ្មោះស្រី វត្តី ភេទ ស្រី អាយុ ២៨ ឆ្នាំ ចំណែកឯកូនប្រុសដែលរងរបួសឈ្មោះមាន ពេជ្រចរណៃ ភេទ ប្រុស អាយុ ០៣ ឆ្នាំកំពុង​ព្យាបាល​​នៅមន្ទីពេទ្រ។ រឿងហេតុមុនពេលកើតហេតុគឺជនរងគ្រោះឈ្មោះ មាន ពិសី បានជិះម៉ូតូ​០១​គ្រឿងឌុបប្រពន្ធឈ្មោះ ស្រី វត្តី និងកូនប្រុសឈ្មោះ មាន ពេជ្រចរណៃ ទៅផ្ទះនៅមី​ចំការ​ដូង សង្កាត់​ដង្កោ ខណ្ឌដង្កោ ដោយមានដាក់កាបូបស្ពាយ​០១​​នៅខាងមុខម៉ូតូ ហើយពេលមក​ដល់ចំណុចមុខសាលាបឋមសិក្សា​ភូមិឬស្សី  សង្កាត់ ស្ទឹងមានជ័យ  ស្រាប់តែមានជនសង្ស័យ​ឈ្មោះ ផាន់ ម៉ុន បានធ្វើសកម្មភាពឆក់យកកាបូបពីជនរងគ្រោះ ហើយជិះម៉ូតូគេចខ្លួន​ឆ្ពោះ​ទៅស្ពា​នដែកពេលនោះជនរងគ្រោះជាប្តីឈ្មោះ មាន ពិសី ក៏បានបើកម៉ូតូដេញតាមពីក្រោយ​រហូតដល់មុខ​វត្តសំបួរមាស ក្នុង ខណ្ឌ ដង្កោ លោក ពិសី ក៏បានធាក់ម៉ូតូជនសង្ស័យផ្តួលរួចម៉ូតួរបស់រងគ្រោះ ក៏​បាន​ជ្រុលទៅបុកជាមួយរថយន្តមួយគ្រឿងបណ្តាលឲ្យជន​រងគ្រោះ​ពីរនាក់ប្តីប្រពន្ធស្លាប់ ចំណែក​កូនប្រុសរបួសធ្ងន់ធ្ងរត្រូវបានបញ្ជូនទៅ​ព្យាបាលនៅមន្ទីរ​ពេទ្យ​។ ប៉ុន្មាន​ថ្ងៃមុនក៏​មានករណី​ឆក់​កាបូបដែរដែលបណ្តាលឲ្យស្ត្រីម្នាក់ជាគ្រួបង្រៀនភាសាចិនដួលបោកក្បាល​ស្លាប់​​ក្នុងថ្លុកឈាម។ ក្នុងរយៈពេលចុងក្រោយនេះប្រជាពលរដ្ឋមានការព្រួយបារម្ភណាស់ពីព្រោះករណីឆក់កាបួូបហាក់កើន
ឡើងយ៉ាងខ្លាំង។ អាជ្ញាធរគួរពង្រឹងសុវត្ថិភាព ឲ្យបានច្រើនជាងនេះព្រោះករណី​នេះកើតឡើង​ញឹកញាប់ណាស់៕ 



 

Related Posts

ប្តីប្រពន្ធពីរនាក់ស្លាប់ដោយករណីឆក់ការបូប
4/ 5
Oleh

Subscribe via email

Like the post above? Please subscribe to the latest posts directly via email.