រាជធានីភ្នំពេញ ៖ ព័ត៌មានច្បាស់ការណ៍ នៃតួនាទីអភិបាលរាជធានីភ្នំពេញ បានបំភ្លឺអស់ការសង្ស័យហើយ នៅល្ងាចថ្អៃទី១៧ មិថុនា ២០១៧នេះ ក្រោមព្រះរាជក្រឹត្យ របស់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានត្រាស់បង្គាប់ តែងតាំងលោក ឃួង ស្រេង ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ១ ជាអភិបាលរាជធានីភ្នំពេញ ជំនួសលោក ប៉ា សុជាតិវង្ស។ រីឯលោក ប៉ា សុជាតិវង្ស ត្រូវបានតែងតាំង និងផ្ដល់ឋានៈជាទីប្រឹក្សា រាជរដ្ឋាភិបាល មានឋានៈស្មើរដ្ឋមន្ត្រី។
យោងតាមព្រះរាជក្រឹត្យនេះបញ្ជាក់ថា ការតែងតាំងលោក ឃួន ស្រេង ឋានន្ដរស័ក្ដិឧត្តមមន្ដ្រីថ្នាក់លេខ១ ជាអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ធ្វើឡើងតាមសំណើររបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។ សូមបញ្ជាក់ថា លោក ឃួង ស្រេង ដែលត្រូវបានតែងតាំង ជាអភិបាលរាជធានីភ្នំពេញ ថ្មីនេះ បច្ចុប្បន្នមានតួនាទីជា អភិបាលរងរាជធានីភ្នំពេញ ហើយលោកក៏ជាអតីតអភិបាលខណ្ឌសែនសុខផងដែរ៕
អភិបាលក្រុងភ្នំពេញថ្មីត្រូវបានតែងតាំង
4/
5
Oleh 
christiancambodia


