Wednesday, June 14, 2017

ពាក់មីបង្ហាញរូបថតកាលនៅធ្វើសំណង់និងប្រកាសរកមិត្តភ័ក្តស្រីធ្លាប់......

លោកពាក់មីត្រូវបានមហាជនទទួលស្គាល់និងឲ្យចំណាត់ថ្នាក់ជាតារាកំប្លែងដ៏មានប្រជាប្រិយភាពបំផុតនាពេលបច្ចុប្បន្ន។​​ មិនត្រឹមជាតារាកំប្លែងប៉ុណ្ណោះ​លោកក៏មានសមត្ថភាពច្រៀងក៏មិនធម្មតាដែរ។​ ថ្មីៗនេះលេចឮព័ត៌មានជាហូហែរអំពីអតីតកម្មករសំណង់ម្នាក់នេះ ដែលជាកត្តាជួយជំរុញឲ្យអ្នកសារព័ត៌មានរឿងជាបន្តបន្ទាប់សរសេរអំពីគាត់។
មុននេះប៉ុន្មាននាទីលោកបានបង្ហោះរូបថតចំនួនពីរសន្លឹកកាលពីពេលដែលលោកនៅជាកម្មករសំណង់​ ជាមួយនឹងនារីពីរនាក់។តាមការរៀបរាប់ទំនងជាមិត្តភ័ក្តដែលធ្លាប់ធ្វើសំណង់ជាមួយគ្នា ឬអ្នកធ្លាប់ឲ្យគាត់ខ្ចីលុយក៏មិនដឹង។ វាជាការស្មានលេងតែប៉ុណ្ណោះ!
លោកបានរៀបរាប់នៅលើហ្វេសបុករបស់លោកថា៖​ សូមជួយស៊ែផង! បងប្អូនមើលរូបខ្ញុំកាលនៅធ្វើសំណង់មើល សង្ហារទេ? បងប្អូនស្រីៗដែលថតជាមួយខ្ញុំនេះ បើបានឃើញរូបខ្ញុំផុសហើយជួយខលមកខ្ញុំផង092130007 ខ្ញុំនឹកអនុស្សាវរីយ៏កាលនៅកំសត់កំរនេះណាស់ ខ្ញុំចង់ជួបអ្នកទាំងអស់គ្នា បងប្អូនជួយស៊ែអោយដឹងដល់ពួកគាត់ផង ខ្ញុំនឹកពួកគាត់ណាស់។

ក្រោយពីបង្ហោះបាន១នាទីមានអ្នកគាំទ្រលោកជាច្រើនចូលមកបញ្ចេញមតិកោតសរសើចំពោះលោកដែលមិនភ្លេចកំណើតដើម​ និងអ្នកធ្លាប់កំសត់កំរជាមួយគ្នា។
តោះជួយស៊ែរឲ្យប្អូនស្រីទាំងពីរនាក់បានឃើញផង​។​ មិនទៀតលោកប្រហែលហៅមកសងលុយជំពាក់នោះវិញ​ :D



Related Posts

ពាក់មីបង្ហាញរូបថតកាលនៅធ្វើសំណង់និងប្រកាសរកមិត្តភ័ក្តស្រីធ្លាប់......
4/ 5
Oleh

Subscribe via email

Like the post above? Please subscribe to the latest posts directly via email.