Wednesday, June 14, 2017

(មានវីឌីអូ) ធូរេនឆ្ងាញ់សម្រាប់កម្ពុជា តែសម្រាប់លោកតាអាមេរិចកាំង ដែលត្រូវបានគេហៅថា Angry Granddad វិញ.....

ធូរេនជាផ្លែឈើដ៏ពេញនិយមនិងមានតម្លៃថ្លៃគួរសមនៅកម្ពុជា។ មានប្រជាជន និងអាជីករជាច្រើន កាក់កបខ្លាំងនៅពេលរដូវធូរេនមកដល់។ ប្រជាជនធម្មតាខ្លះក៏ឈ្លៀតលក់វាដែរនៅពេលដែលដល់រដូវ។ ខ្លះដោយសារមានចំការផ្ទាល់ខ្លួននៅតាមខេត្តញុំាមិនអស់ ក៏ឈ្លៀតលក់យកប្រាក់ចំនេញ។ ធូរេនត្រូវបានដាក់លក់ជាហូរហែលនៅតាមបណ្តោយផ្លូវក្នុងរាជធានីភ្នំពេញ និងតាមរថយន្ត ឬរប៉ក់ម៉ូតូ។

តម្លៃទីផ្សាជាមធ្យមមួយគីឡូប្រហែល១ម៉ឺនរៀលគិតទាំងសំបក ចំណែកធូរេននៅក្នុងហាងលក់ផ្លែឈើដ៏ល្បីឈ្មោះស្រីមុំវិញ បើទិញតែសាច់តម្លៃប្រហែល ៦ម៉ឺនរៀល។



មតិភាគច្រើន ឲ្យចំណាត់ថ្នាក់ធូរេនរបស់ម៉ាឡេឆ្ងាញ់ជាងគេបំផុតនៅលើពិភពលោក។ ចំណែកប្រជាជនសាំងហ្គាពួវិញបានឲ្យសុភាសិតសម្រាប់ផ្លែធូរេនថា ជាផ្លែឈើដែលមានក្លិនស្អុយដូចខ្មោច តែរស់ជាតិដូចស្ថានសួគ៌(  it smells like death, but tastes like heaven)
ផ្ទុយពីការនិយមចូលចិត្តរបស់ប្រជាជនអាស៊ី សម្រាប់អឺរ៉ុបធូរេនជាផ្លែឈើដែលមានក្លិនអាក្រក់បំផុតដល់ថាក់ក្អួតក៏មាន។
ថ្មីៗនេះមានការស៊ែរជារំលែក និងអស់សំណើចចំពោះលោកតាអាគាំងម្នាក់ដែលចង់ភ្លក់រស់របស់ ធូរេនដ៏ល្បីល្បាញនេះតែបែរជាធ្វើឲ្យគាត់ខូចចិត្តដល់ទប់អារម្មណ៍ជាចាស់ទុំលែងបានដោយសាររស់ជាតិរបស់វា។ ដើម្បីកាន់តែជ្រាបច្បាស់សូមទស្សនាវីឌីអូខាងក្រោម៖

Related Posts

(មានវីឌីអូ) ធូរេនឆ្ងាញ់សម្រាប់កម្ពុជា តែសម្រាប់លោកតាអាមេរិចកាំង ដែលត្រូវបានគេហៅថា Angry Granddad វិញ.....
4/ 5
Oleh

Subscribe via email

Like the post above? Please subscribe to the latest posts directly via email.