ខេត្តត្បូងឃ្មុំ ៖ មានរឿងរ៉ាវដ៏ចម្លែកមួយដោយបុរសម្នាក់ឈ្មោះ ទន់ ម៉ាប់ អាយុ៣៣ឆ្នាំ នៅភូមិត្រពាំងផ្អង ឃុំកក់ ស្រុកពញាក្រែក ត្រូវបានប្រពន្ធរបស់ខ្លួនខាំពងស្វាសផ្នែកខាងស្តាំដាច់ម្ខាងដោយមានឈាមហូររហូតដល់សន្លប់។ ហើយត្រូវបានអ្នកភូមិជួយដឹកមកសង្គ្រោះមកមន្ទីរពេទ្យខេត្តត្បូងឃ្មុំ ហើយនាំបន្តមកសង្គ្រោះនៅមន្ទីរពេទ្យខេត្តកំពង់ចាម។
នារសៀលថ្ងៃទី១៨ សីហា ២០១៧ បុរសរងគ្រោះបានរៀបប្រាប់ឲ្យដឹងថា នៅថ្ងៃកើតហេតុកាលពីថ្ងៃពុធកន្លងទៅនៅផ្ទះចាំចម្ការកៅស៊ូមួយកន្លែង បានជួបជុំមិត្តភក្ដិប្រុសស្រីជិត១០នាក់ នាំផឹកស៊ីនៅវេលាម៉ោងប្រហែលជា៣រសៀល រហូតដល់ពេលព្រលប់ក៏បានបែកគ្នាទៅផ្ទះរៀងៗខ្លួនវិញអស់។
ចំណែករូបគាត់បាននៅផ្ទះក្នុងចម្ការនោះ ដោយបានស្រវឹងស្រឿងៗផងដែរ។ បុរសរងគ្រោះរូបនេះប្រាប់បន្តថា លុះរហូតដល់វេលាម៉ោងប្រហែលជា៨យប់ ដោយបានលេងប្រលែងជាមួយនឹងប្រពន្ធឈ្មោះ យន់ អ៊ិ អាយុ៣២ឆ្នាំ នៅលើផ្ទះឈើដោយសារតែប្រពន្ធរាងឈឺផងនោះក៏បានខាំពងស្វាសគាត់ដាច់ម្ខាងចេញឈាម បណ្តាលឲ្យមានការឈឺចុកចាប់ជាខ្លាំង។ ក្នុងពេលនោះគាត់ខឹងពេកក៏បានវាយប្រពន្ធ២ទៅ៣ដៃ បណ្តាលឲ្យសន្លប់ ហើយគាត់ក៏សន្លប់ដែរ។
ពេលដែលបានដឹងខ្លួនងើបពីសន្លប់វិញក៏បានប្រឹងដើរចុះពីលើផ្ទះនោះ កាត់តាមវាលស្រែមានទឹកត្រឹមជង្គង់ ដោយដៃម្ខាងកាន់ក្តោបពងស្វាសប្រឹងដើរមកដល់ផ្ទះតាសាន ដែលមានចម្ងាយពីផ្ទះនោះប្រមាណ៣០០ម៉ែត្រ ដឹកមកសង្គ្រោះនៅមន្ទីរពេទ្យខេត្តត្បូងឃ្មុំទាំងយប់។ លុះមកដល់ព្រឹកថ្ងៃព្រហស្បតិ៍ត្រូវបានឪពុកដឹកមកសង្គ្រោះបន្តព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ចាម រហូតមកដល់ពេលនេះបាន៨ថ្ងៃហើយស្នាមរបួសមិនទាន់ជាសះស្បើយនូវឡើយទេ។
ក្នុងពេលដែលប្រពន្ធដឹកមកសង្គ្រោះនៅមន្ទីរពេទ្យខេត្តត្បូងឃ្មុំបានប្រាប់គាត់ថាលែងគ្នាហើយមិនយកគ្នាទៀតទេ តែគាត់នូវមិនដាច់អាល័យដោយសារតែឃើញកូននៅតូចៗពេកព្រោះកូនបងស្រីទើបតែបានអាយុ១២ឆ្នាំ និងកូនស្រីពៅអាយុបាន៣ឆ្នាំប៉ុណ្ណោះគាត់មិនដឹងថាតើមេជីវិតរបស់គាត់ មានឋាមពលដូចដើមឬយ៉ាងណានោះទេ? លោក សេក ទន់ អាយុ៦៥ឆ្នាំ ត្រូវជាឪពុកបុរសរងគ្រោះបានប្រាប់ឲ្យដឹងដែរថា កូនប្រសារស្រីមានចរិតស្លូតបូត គាត់មានចម្ងល់ចុះមូលហេតុអ្វី បានជាមានរឿងបែបនេះកើតឡើងនោះ? នៅពេលដែលកូនប្រុសរបស់គាត់ជាសះស្បើយហើយនឹងហៅដន្លងមកជួបជុំពិភាក្សាគ្នាដើម្បីដោះស្រាយ ថាតើគួរយកគ្នាបន្តទៀតឬយ៉ាងណានោះ មិនទាន់ដឹងនូវឡើយទេ៕
បុរសម្នាក់ ត្រូវប្រពន្ធខាំពងស្វាសដាច់ម្ខាង
4/
5
Oleh
christiancambodia