Saturday, August 19, 2017

ពិតជាភ្ញាក់ផ្អើល.....ស្ងាត់ៗខេមរៈសិរីមន្តចូលហង្សមាស

ពិតជារឿងដែលមិននឹងស្មានដល់នោះទេ ដែលស្ងាត់ៗកំពូលតារាចម្រៀងលោកខេមរៈសិរីមន្ត
បានចូលផលិតកម្មហង្សមាស។ អ្វីដែលគេចាប់អារម្មណ៍នោះគឺថាផេងហង្សមាសបានបង្ហោះ​ចម្រៀងរបស់កំពូលតារាចម្រៀងរូបនេះនៅក្នុងផេករបស់ខ្លួនអមដោយសំណេរថា៖«សូមស្វាគមន៍
សមាជិកថ្មីមកកាន់គ្រួសារ ហង្សមាស គឺលោក ខេមរៈ សិរីមន្ត ។ រីករាយស្ដាប់បទចម្រៀង​ដ៏​លន្លង់​លន្លោចរបស់គាត់ទាំងអស់គ្នាណា»។  នៅក្នុងបទចម្រៀងដំបូង​របស់​ខេមរៈសិរីមន្តដែលហង្សមាស
បង្ហោះនោះមានចំណងជើងថា៖«ស្ទឹងត្រែងបងអើយ»។ មហាជនពិតជាភ្ញាក់ផ្អើលណាស់ព្រោះគ្មាន
អ្នកណានឹកស្មានថាកំពូលតារារូបនេះចូលហង្សមាសនោះឡើយពីព្រោះនៅហង្សមាសគេដឹងថា
មានលោកព្រាបសុវត្តិដែលជាគួរប្រជែងដ៏ខ្លាំងក្លារបស់សិរីមន្តអស់រយៈពេលជាច្រើនឆ្នាំមកហើយ។
ចាំមើលទាំងអស់គ្នាថាតើសិរីមន្តនិងធ្វើឲ្យកក្រើកប៉ុណ្ណានៅក្នុងផលិតកម្មថ្មីនេះ។ ហើយគ្មាន
អ្នកណាដឹងទេថាតើសិរីមន្តមានរឿងអន់ចិត្តអ្វីជាមួយផលិតកម្មសាន់ដេរបានសម្រេចដើរចេញបែប
នេះ។ ធ្លាប់មានពាក្យចាមរាមថាសាន់ដេរ​លើកនាយចឺមខ្លាំងពេកទើបធ្វើឲ្យតារាមួយចំនួនមិនសូវ​សប្បាយចិត្ត។ មហាជននៅចាំមើលថាតើនិងមានការបកស្រាយពីខាងណានៅពេលខាង​មុខដែរឬទេ៕  តោះមកស្តាប់បទថ្មីរបស់លោកសិរីមន្តនៅហង្សមាសមើលថាតើពិរោះប៉ុណ្ណា៖

Related Posts

ពិតជាភ្ញាក់ផ្អើល.....ស្ងាត់ៗខេមរៈសិរីមន្តចូលហង្សមាស
4/ 5
Oleh

Subscribe via email

Like the post above? Please subscribe to the latest posts directly via email.