ប្រភពពីWCS បានឲ្យដឹងថា៖« អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) សហការ ជាមួយក្រសួងបរិស្ថាន បានរកឃើញសំបុកពងកូនសត្វត្រយ៉ងយក្សដែលជាប្រភេទរងគ្រោះជិតផុតពូជបំផុតនៅលើសាកលលោក ចំនួន១៩សំបុកនៅក្នុងតំបន់ខ្ពង់រាបភាគខាងជើងប្រទេសកម្ពុជាក្នុងខេត្តព្រះវិហារសម្រាប់រដូវការពងកូនរបស់ពួកវានាឆ្នាំនេះ។ តាមរយៈកម្មវិធីការពារសំបុកសត្វស្លាប សមាជិកសហគមន៍ និងក្រុមអ្នកអភិរក្ស កំពុងធ្វើការរួមគ្នាដើម្បីថែរក្សា ការពារ និងត្រួតពិនិត្យសំបុកសត្វត្រយ៉ងយក្សទាំងអស់នេះពីការរំខានរបស់មនុស្ស និងកត្តាគំរាម កំហែងផ្សេងៗទៀត។ ត្រយ៉ងយក្ស ដែលជាសត្វស្លាបតំណាងឲ្យប្រទេសកម្ពុជា ស្ថិតនៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទរងគ្រោះជិតផុតពូជបំផុតនៅលើសាកលលោក។ ពួកវាមានរស់នៅតែក្នុងប្រទេសកម្ពុជា និងឡាវប៉ុណ្ណោះ នៅលើសាកលលោក។ សត្វត្រយ៉ងយក្សពេញវ័យត្រូវបានគេប៉ាន់ប្រមាណ ថាមានចំនួនតែ១៩៤ក្បាលប៉ុណ្ណោះនៅលើពិភពលោក ក្នុងនោះដែរ ប្រមាណ៩៩%នៃចំនួនរបស់ពួកវាមានវត្តមានរស់នៅក្នុងប្រទេសកម្ពុជា ដែលធ្វើឲ្យកម្ពុជាក្លាយជាប្រទេសដ៏សំខាន់បំផុតនៅលើសាកលលោកដើម្បីអភិរក្សប្រភេទសត្វដ៏កម្រនេះកុំឲ្យបាត់បង់ពីភពផែនដី»៕
រកឃើញសំបុកសត្វប្រយ៉ងយក្សនៅខេត្តព្រះវិហារ
4/
5
Oleh
Unknown