Tuesday, July 25, 2017

សាហាវណាស់ ជិះឡានមកចាប់ក្មេងទាំងថ្ងៃ

ហ្វេសប៊ុករបស់អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថា៖«ក្មេងស្រីម្នាក់ត្រូវ​បានជនមិន​ស្គាល់មុខចាប់ដាក់រថយន្តកាមរី ពណ៌ស គ្មានស្លាកលេខ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង៨និង១០នាទី នៅភូមិត្រោក ឃុំសំរោងស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។
មន្រ្តីនគរបាលស្រុកស្វាយអន្ទរបានឲ្យដឹងថាក្មេងស្រីរងគ្រោះមានឈ្មោះ ហយ ស្រីរ័ត្ន អាយុ ១០ឆ្មាំ រស់នៅភូមិខាងលើប្រភពដដែលបានបន្តថាមុនពេលកើតហេតុមានរថយន្តមួយគ្រឿងបានបើកចូលក្នុងភូមិហើយបានទាញដៃក្មេងស្រីចូលក្នុងរថយន្ត ពេលនោះមានអ្នក នៅក្បែរឃើញ ក៏ស្រែក ពួកវាបានប្រលែងក្មេងមកវិញ។ រហូតដល់វេលាម៉ោង១៥និង១០នាទី ក៏បានមាន ព័ត៌មានរាយការណ៍ជូនមកដល សមត្ថកិច្ចយើង។
ក្រោយពីបានទទួលព័ត៌មាននេះកម្លាំងជំនាញបានចុះទៅស្រាវជ្រាវ ដល់កន្លែងកើតហេតុ ហើយបញ្ជាក់ ថារឿង នេះបានចាប់ក្មេងពិតមែន»។ ថ្មីៗនេះមានករណីចាប់ក្មេងជាច្រើនកើតឡើង
ដែលត្រូវបានគេចែកចាយក្នុងប្រព័ន្ធសង្គម ដែលនេះជារឿងមួយដ៏គួរឲ្យព្រួយបារម្មណ៍បំផុត។ សូមមាតាបីតាទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់បំផុត៕

 

Related Posts

សាហាវណាស់ ជិះឡានមកចាប់ក្មេងទាំងថ្ងៃ
4/ 5
Oleh

Subscribe via email

Like the post above? Please subscribe to the latest posts directly via email.