Thursday, June 22, 2017

សម្តេចហ៊ុនសែនយកជីវិតធ្វើដើមទុនដើម្បីរំដោះប្រទេសជាតិ

កាលពីម្សិលមិញក្នុងដំណើរអញ្ជើញជាអធិបតីក្នុងពិធីរំលឹកខួបលើកទី៤០ឆ្នាំ នៃទិវាចង់ចាំដំណើរឆ្ពោះទៅកាន់ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលពិធីនេះបានធ្វើឡើងនៅសាលាបឋមសិក្សាកោះថ្ម ឃុំទន្លូន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលជាទីតាំង ដំបូងបំផុតរបស់សម្តេចតេជោ ហ៊ុន សែន បានដឹកនាំសហការរីមួយចំនួន០៤រូប រួមមាន នុច ថន, ញឹក ហួន, ស៊ូ គីម ស្រ៊ាង (ហៅសាញ់) និង វ៉ា ប៉ោអ៊ាន ចាប់ផ្តើមដំណើរភៀសខ្លួនទៅវៀតណាម ដើម្បីស្វែងរកការជួយ ឧបត្ថម្ភ គាំទ្រ ក្នុងការរំដោះជាតិចេញពីរបបប្រល័យពូជសាសន៍ប៉ុល ពត ។ បើស្តាប់តាមការរៀប​រាប់​របស់​សម្តេចពិតជាគួរឲ្យកោតសរសើរណាស់ព្រោះសម្តេចបានលះបង់​ច្រើនណាស់ដើម្បីរំដោះប្រទេស
មួយនេះឲ្យចាកចេញពីរបបឃោឃៅប៉ុលពត។
សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានមានប្រសាសន៍រៀបរាល់ដោយទឹកភ្នែកពីរឿងរ៉ាវដ៏ឈឺចាប់នៅទីនេះ។ សម្តេចតេជោបានថ្លែងថា សម្តេចបានយកជីវិតមកធ្វើដើមទុន ដើម្បីធ្វើការ តស៊ូផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុល ពត បន្ទាប់ពីការចូលរួមក្នុងកងកម្លាំងប្រដាប់អាវុធនៃ ចលនា រំដោះជាតិ រហូតដល់ពិការភ្នែកម្ខាងនៅឆ្នាំ១៩៧៥ ។ នៅត្រង់ចំនុចនេះសម្តេចតេជោ ហ៊ុន សែន បានចោទសួរខ្លួនឯងថា តើអាចត្រូវស្លាប់នៅពេលឆ្លងព្រំ ដែន កម្ពុជា-វៀតណាមដោយការជាន់មីន ឬដោយកងការពារព្រំដែនរបស់វៀតណាមឬទេ ? តើអាច ត្រូវជាប់គុកដោយសារការឆ្លងដែនខុសច្បាប់ឬទេ? តើវៀតណាមជឿហើយសុខចិត្តជួយ ក្នុងការផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុល ពតឬទេក្នុងពេលដែលវៀតណាមកំពុងមានទំនាក់ទំនងការទូតជាមួយកម្ពុជាប្រជាធិបតេយ្យ ? សំណួរចុងក្រោយ តើវៀតណាមអាចចាប់បញ្ជូនមកអោយប៉ុល ពតវិញឬទេ?។ 
សម្តេចមានប្រសាសន៍ថា៖«តើ ខ្ញុំពឹងវៀតណាមខុសទេ?បើកុំមានវៀតណាមជួយ សួរថាយើងអាចរំដោះប្រទេសបានទេ??វាមិនមែនជារឿងនិទានមួយទេ.....»។ សំណួរមួយចំនួនដែលសមមិត្ត ហ៊ុន សែន បានចោទសួរខ្លួនឯងថា តើអាចត្រូវស្លាប់នៅពេលឆ្លងព្រំ ដែន កម្ពុជា-វៀតណាមដោយការជាន់មីន ឬដោយកងការពារព្រំដែនរបស់វៀតណាមឬទេ ? តើអាច ត្រូវជាប់គុកដោយសារការឆ្លងដែនខុសច្បាប់ឬទេ? តើវៀតណាមជឿហើយសុខចិត្តជួយ ក្នុងការផ្តួល រំលំរបបប្រល័យពូជសាសន៍ប៉ុល ពតឬទេក្នុងពេលដែលវៀតណាមកំពុងមានទំនាក់ទំនងការ ទូតជា មួយកម្ពុជាប្រជាធិបតេយ្យ ? សំណួរចុងក្រោយ គឺតើវៀតណាមអាចចាប់បញ្ជូនមកអោយប៉ុល ពតវិញឬទេ?
អ្វីដែលបានរៀបរាប់ខាងលើនេះជាអ្វីដែលសម្តេចហ៊ុនសែនបានខំពុះពារគ្រប់ឧបសគ្គ លះបង់ឈាមស្រស់ សាច់ស្រស់ យកជីវិតធ្វើជាដើមទុន​​ដើម្បីប្តូរយកសន្តិភាព​ជួយប្រទេស​ជាតិ​ដូចសព្វថ្ងៃនេះ វាផ្ទុយនឹងមេដឹកនាំមួយចំនួននៅពេលដែលប្រទេសជាតិមានសង្គ្រាមពួកគេ
កំពុងដេកស្រួល ស៊ីស្រួលនៅបរទេស តែដល់ពេលប្រទេសជាតិបានសុខគេចូលមកស្រែកថា
មកចង់សង្គ្រោះជាតិ ចុះបើចង់សង្គ្រោះជាតិម៉េចមិនមករំដោះប្រទេសពីរបបខ្មែរក្រហមផង??​ម៉េចសំងំដេកនៅតែក្នុងម៉ាស៊ីនត្រជាក់ ??មកចង់សង្គ្រោះជាតិអីពេលនេះ?? មកចង់សង្គ្រោះឬមកចង់បាន​អំណាច ទាំងដែលខ្លួនមិនបានធ្វើអ្វីសោះដល់ប្រទេសជាតិនោះ??​ 




 
 

Related Posts

សម្តេចហ៊ុនសែនយកជីវិតធ្វើដើមទុនដើម្បីរំដោះប្រទេសជាតិ
4/ 5
Oleh

Subscribe via email

Like the post above? Please subscribe to the latest posts directly via email.