ឆាប់ៗខាងមុខនេះនៅរាជធានីភ្នំពេញយើងទាំងអស់គ្នានឹងមិនបានឃើញអាគារប៊ូឌីញទៀតទេ។ ប្រជាពលរដ្ឋភាគច្រើននៅអាគារប៊ូឌីញបានយល់ព្រមទទួលយកសំណងតាមការចរចា ជាមួយក្រុមហ៊ុន និងក្រសួងដែនដី ក្នុងតម្លៃ១៤០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។
នៅព្រឹកថ្ងៃនេះគេឃើញប្រជាពលរដ្ឋមួយចំនួនកំពុងដឹកជញ្ជួនអីវ៉ាន់ចាកចេញពីអាគារនេះហើយ។ ជាការពិតណាស់អាគារប៊ូឌីញចាស់ទ្រុឌទ្រោមណាស់ទៅហើយ បើបន្តស្នាក់នៅនោះវាអាចនឹងបង្កហានិភ័យណាមួយដល់ប្រជាពលរដ្ឋជាមិនខាន ប៉ុន្តែអនុស្សាវរីយ៍រាប់មិនអស់របស់ប្រជាពលរដ្ឋនៅអាគារនេះពិតជាមិនអាចបំភ្លេចបានទេ។ អ្នកដែលមិនធ្លាប់ឆ្លងកាត់អាគារនេះប្រហែលមិនបានដឹងច្បាស់ប៉ុន្មានទេពីសកម្មភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងអាគារនេះ។ តាមពិតទោះបីជាអាគារនេះចាស់ទ្រុឌទ្រោមដែលមើលពីខាងក្រៅទៅមិនគួរឲ្យរស់នៅក្តីប៉ុន្តែប្រជាពលរដ្ឋដែលរស់នៅក្នុងប្លុកនេះគឺពួកគាត់មានសកម្មភាពដ៏រស់វើកជារៀងរាល់ថ្ងៃ។ ទោះបីវាចាស់មែនតែនៅអាគារនេះមានហាងលក់ដូរស្ទើគ្រប់ប្រភេទ មានអាហារដ្ឋាន ហាងកាត់សក់ អ៊ុតសក់ ផ្ទះសំណាក់ បន្ទប់ជួលនិងសេវាកម្មផ្សេងៗជាច្រើនទៀត។ ធ្លាប់តែអ៊ូអរមិនថាព្រឹក ថ្ងៃ យប់នេោះទេ ម្តុំអាគារប៊ូឌីញមិនដែលស្ងាត់ឡើយ គ្រប់សកម្មភាពគឺរស់រវើកគ្រប់ពេល។ប៉ុន្តែមិនយូរទៀតទេអាគារប៊ូឌីញនឹងបាត់រូបរាងពីក្នុងទីក្រុងភ្នំពេញហើយជំនួសមកវិញនូវអាគារថ្មីទំនើបដែលសាងសង់
ដោយក្រុមហ៊ុនជប៉ុន Arakawa។ សូមបញ្ជាក់ថា អាគារប៊ូឌីញមានទីតាំងស្ថិតនៅ ផ្លូវសុធារស ភូមិ១ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ៕

លាហើយអាគារប៊ូឌីញដ៏កម្សត់
4/
5
Oleh
Unknown