អង្គការWCSបានឲ្យដឹងមុននេះបន្ចិចថា៖«ពងក្រពើត្រីមួយសំបុកដែលមានចំនួន១៩គ្រាប់ត្រូវបានក្រុមអ្នកអភិរក្ស របស់រដ្ឋបាលជលផល
អង្គការសមាគមអភិរក្សសត្វព្រៃ(WCS) និងប្រជា សហគមន៍ ប្រទៈឃើញនៅត្រពាំងកៀនតុ
ស្ថិតក្នុងភូមិព្រះអង្គកែវ ឃុំដង ពែង ស្រុកស្រែអំបិល ខេត្តកោះកុង
ខណៈពួកគេចុះដើរល្បាតតាមត្រពាំង បណ្តោយដងព្រែកស្រែអំបិលដើម្បីល្បាត
និងស្វែងសំបុកពងកូន និងលាមក៍សត្វក្រពើត្រីរស់នៅក្នុងតំបន់នោះ។
នេះគឺជាសំបុកពង សត្វក្រពើត្រីលើក ទី០១ហើយដែលក្រុមអ្នកអភិរក្សរកឃើញសម្រាប់
រយៈពេល០៦ឆ្នាំចុងក្រោយនេះ។
ក្រពើត្រី (ឬក្រពើព្រៃ) ស្ថិតនៅក្នុងបញ្ជីក្រហមរបស់អង្គការIUCN ជាប្រភេទ រងគ្រោះជិតផុតពូជបំផុតនៅលើសាកលលោក ខណៈចំនួនរបស់ពួកវានៅ តែបន្តធ្លាក់ចុះគួរឲ្យកត់សម្គាល់។ ពួកវាមានរស់នៅតែក្នុងប្រទេសកម្ពុជា ឡាវ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី មីយ៉ានម៉ា ថៃ និងវៀតណាមតែប៉ុណ្ណោះ។ ចំនួន របស់វានៅលើសាកលលោក មានប្រមាណ៤១០ក្បាល ក្នុងនោះដែរ ចន្លោះ១០០-៣០០ក្បាល កំពុងរស់នៅក្នុងព្រៃធម្មជាតិនៅក្នុងប្រទេស កម្ពុជា ដែលធ្វើឲ្យកម្ពុជាក្លាយជាប្រទេសដ៏សំខាន់បំផុតសម្រាប់ការ អភិរក្សសត្វក្រពើត្រីនេះ»៕

រកឃើញពងក្រពើត្រីមួយសំបុក
4/
5
Oleh
Unknown