តាមរយៈ Fresh News បានឲ្យដឹងនៅថ្ងៃនេះថា សម្តេចតេជោ ហ៊ុន សែន បានរំលឹកដល់កងទ័ពវៀតណាម បានដាំបាយឆ្នាំងលេខ១០
និងស្ងោរជើងជ្រូកជាមួយឆៃថាវ ឲ្យសម្តេចនិងយុទ្ធមិត្ត៤រូប,
សម្តេចបានលើកឡើងថា ពេលនោះ (កាលពី៤០ឆ្នាំមុន) គឹជាអាហារ
ដ៏ឆ្ងាញ់បំផុតរបស់សម្តេច ព្រោះថាសម្តេចនិងយុទ្ធមិត្ត៤រូប
ទទួលទានតែបបររាប់ឆ្នាំមកហើយ។
សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណចំពោះកងទ័ពវៀតណាម ដែលថែមទាំងមិនបានចាប់ចងធ្វើបាបនោះទេ បែរជាជួយដល់សម្តេច និងយុទ្ធមិត្ត ៤រូបទៀត ក្នុងនាមជាជនភៀសខ្លួននិងជួយគាំទ្រឈានទៅដល់ការវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត។ ត្រង់ចំណុចសម្តេចបានលើកឡើងថា វៀតណាម ជាប្រទេសកុម្មុនីស្ត ប៉ុន្តែមិនដូចប្រទេសសេរីមួយចំនួន ដែលមានវាយធ្វើបាបចំពោះជាតិសាសន៍ដទៃក្នុងនាមជនភៀសខ្លួន។
នៅពេលនេះ ម៉ោង១៖២៥នាទីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន និងមន្រ្តីជាន់ខ្ពស់មួយចំនួន បាននឹងកំពុងអញ្ជើញជួបជុំគ្នា នៅក្នុងក្មវិធីមួយក្នុងស្រុកឡុកនីញ ខេត្តប៉ិញភឿ ប្រទេសវៀតណាម ទីដែលសម្តេចជួបជាមួយកងទ័ពវៀតណាម កាលពី៤០ឆ្នាំមុន៕

បាយឆ្នាំងលេខ១០និងស្ងោរជើងជ្រួកជាអាហារឆ្ងាញ់បំផុតសម្រាប់សម្តេចហ៊ុនសែន
4/
5
Oleh
Unknown