Saturday, June 17, 2017

មន្ទីរពេទ្យបង្អែកជ័យជំនះ បានដាក់ពាក្យបណ្តឹងក្រុមគ្រួសារដែលបានអុកឡុកមន្ទីរពេទ្យដោយក្រុមគ្រូរពេទ្យមិនអាចជួយគ្រួសារដែលលេបថ្នាំសម្លាប់ខ្លួន

គួររំលឹកដែលថាកាលពីថ្ងៃទី១៣​ ខែមិថុនា ឆ្នាំ២០១៧ មានអ្នកជំងឺឈ្នោះ ហេង មួយគា ភេទស្រី អាយុ ១៩ឆ្នាំ បានបញ្ជូនមកមន្ទីរពេទ្យជ័យជំនៈ ដើម្បីទទួលការជួយសង្គ្រោះបន្ទាន់ នូរករណីលេបថ្នាំសម្លាប់ខ្លួន តែដោយសារគាត់លេបថ្នាំមានបរិមាណច្រើន និងរយៈពេយឺតយ៉ាវក្នុងការបញ្ជូនមកព្យាបាលនៅក្នុងមន្ទីរពេទ្យក៏បណ្តាលឲ្យស្លាប់។ ដោយមានការមិនអស់ចិត្តក្រុមគ្រួសារសពបានលើកគ្នាមកមន្ទីរពេទ្យ​ហើយមានការផ្យាយផ្ទាល់វីឌីអូតាមរយៈហេ្វសបុក។ ក្រោយពីមានការចែកចាយនិងបង្ហោះវីឌីអូទាំងនោះ ធ្វើឲ្យមានមតិភាគច្រើនរិះគន់ទៅលើក្រុមគ្រួសារអ្នកស្លាប់វិញ ផ្ទុយពីសព្វដងដែលអ្នកលេងបណ្តាញសង្គមព្រួតគ្នារិះគន់ក្រុមគ្រូពេទ្យ។ ស្របគ្នានេះដែរក៏មានគ្រួទេព្យជាច្រើនបានបង្ហោះសារតវ៉ា និងសុំអន្តរាគមន៍ពីគណៈគ្រូពេទ្យកម្ពុជា និងធ្វើការបកស្រាយនានាជុំវិញរឿងនេះ។



មិនបានប៉ុន្មានថ្ងៃផងលោក ម៉េង​ ប្ញទ្ធី ជាប្រធានមន្ទីរពេទ្យជ័យជំនះតំណាងឲ្យដើមបណ្តឹងចំនួន១៧នាក់ក៏បានដាក់ពាក្យបណ្តឹងទៅឈ្មោះ វ៉េង វណ្ណនី ភេទប្រុស ពីបទញុះញង់ឲ្យមានហឹង្សា គំរាមគំហែងបុគ្គលិកមន្ទីរពេទ្យ និងបង្ករភាពអនាធិបតេយ្យ នៅក្នុងមន្ទីរពេទ្យដែលជាស្ថាប័នរបស់រដ្ឋ ប្រព្រឹត្តក្នុងមន្តីរពេទ្យបង្អែកជ័យជំនះខេត្តកណ្តាល កាលពីថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង ២១ ឈានចូលដល់ម៉ោង ១ទៀបភ្លឺ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧។ គេមិនទាន់ដឹងថារឿងបន្ទាប់នឹងទៅជាយ៉ាងណានោះទេ ព័ត៌មានបន្ទាប់យើងនឹងផ្សាយជូន៕


Related Posts

មន្ទីរពេទ្យបង្អែកជ័យជំនះ បានដាក់ពាក្យបណ្តឹងក្រុមគ្រួសារដែលបានអុកឡុកមន្ទីរពេទ្យដោយក្រុមគ្រូរពេទ្យមិនអាចជួយគ្រួសារដែលលេបថ្នាំសម្លាប់ខ្លួន
4/ 5
Oleh

Subscribe via email

Like the post above? Please subscribe to the latest posts directly via email.